មហាជនសរសើរគ្រប់គ្នា! សមិទ្ធផលធំៗទាំង ៤ នាំឱ្យព្រះសីហនុល្បីខ្ទរខ្ទារ ក្រោយឯកឧត្ដម គួច ចំរើន ចូលកាន់តំណែងមិនដល់ ១ ឆ្នាំ

ប្រជាជនទូទាំងប្រទេសកម្ពុជានៅចាំមិនភ្លេច ក្នុងប្រវត្តិសាស្ត្រ​មួយ ដែលមិនធ្លាប់​កើតមាន​នៅ​ប្រទេស​ គឺ​ការផ្លាស់ប្ដូរ​មុខ​ ​តំណែង​ ​និង​ ​ទីកន្លែង​បំពេញ​ការ​ងារ​ភ្លាម​ៗ​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក​ ​។ ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​បាន​ផ្លាស់ប្ដូរ​ពីអ​ភិបាល​ខេត្ត​កំពង់ចាម​ ​ទៅ​ធ្វើជា​អភិបាលខេត្ត​ព្រះ​សី​ហនុ​ភ្លាម​ៗកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩​ ​បន្ទាប់ពី​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ ​ស្ថិត​ក្នុង​ភាព​វឹកវរ​មាន​គ្រោះអាសន្ន​ ​។​

ជា​ការពិត​គេ​ថា​អ្នក​ខ្លាំង​ទៅដល់​ទីណា​នៅតែ​ខ្លាំង​ ​ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​បាន​បញ្ចេញ​អស់​នូវ​សមត្ថភាព​គ្មាន​លាក់​ ​និង​ ​ដាក់​ផែនការ​អនុ​វត្ត​បន្ទាន់​ៗ​ដូច​ផ្លេកបន្ទោរ​ ​និង​ ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ផ្លាស់ប្ដូរ​មក​ប្រសើរ​ឡើងវិញ​ ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​។​ ​សមិទ្ធផលធំៗដែលលោកសម្រេចបានគួរឱ្យកត់សម្គាល់រួមមាន៖

១. ការចុះរុះរើសំណង់អនាធិបតេយ្យគ្មានច្បាប់ និងខុសបច្ចេកទេសគ្មានសល់

ឯកឧត្ដម​ ​បាន​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​ ​គ្មាន​ច្បាប់​ ​ខុស​បច្ចេកទេស​ដោយ​គ្មាន​ញញើត ។ សំណង់គ្មានសណ្ដាប់ធ្នាប់មិនថាក្នុងក្រុង ឬនៅជាប់តំបន់ឆ្នេរឡើយត្រូវបានរុះរើ វាយកម្ទេចចោល ហើយត្រឹមមួយពព្រិចភ្នែកសំណង់ទាំងនោះបាត់រូបរាងពីខេត្តព្រះសីហនុ ។

២. យកឆ្នេរសមុទ្រទាំងអស់មកជាទ្រព្យសម្បត្តិសាធារណៈវិញពលរដ្ឋទៅកម្សាន្តដោយសេរី

នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេងកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ។

មិនអនុញ្ញាត ឱ្យមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឱ្យបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម(ករណីបងប្អូនមិនបានដាក់កន្ទេលទៅខ្លួនឯង) ក៏ជាការចូលរួមឱ្យអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។

៣. ការសម្អាតបរិស្ថានទ្រង់ទ្រាយធំបំផុតនៅព្រះសីហនុដែលរងការបំផ្លាញអស់ជាច្រើនឆ្នាំ

​ថ្នាក់ដឹកនាំដ៏ឆ្នើមរូបនេះ បាន​ដឹកនាំ​ប្រជាជន​ធ្វើ​យុទ្ធនាការ​សំអាត​បរិស្ថាន​ធំ​បំផុត​មិនធ្លាប់​មាន​ ​រហូតធ្វើឱ្យព្រះសីហនុ វិលមករកភាពល្អប្រសើរវិញ បន្ទាប់ពីខេត្តនេះត្រូវបានញ៉ាំញីដោយសំរាម និងការបង្ហូរទឹកកង្វក់ចូលសមុទ្រជាដើម ។

៤. ការស្ថាបនាមហាវិថី វិថី និងអនុវិថី ចំនួន ៣៤ ខ្សែ

ផ្លូវថ្មីចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ប្រមាណ ៩៤% ហើយ ។ នេះបើតាមប្រសាសន៍របស់​ឯកឧត្ដម គួច ចំរើន បានថ្លែងនៅថ្ងៃទី ១ ខែមិថុនា ២០២០ នេះ ។ ផ្លូវទាំង ៣៤ ខ្សែមានលក្ខណៈទំនើបស៊ីវិល័យ មានខឿនក្រាលក្រានីតដាំលម្អដោយផ្កាចម្រុះ មានបំពាក់អំពូលភ្លើងឆ្លាតវៃ មានផ្លូវក្រាលថ្មក្រានីតសម្រាប់អ្នកដំណើរថ្មើជើង និងជនពិការទៀតផង ។

ក្រៅពីសមិទ្ធផលខាងលើនេះលោក បានធ្វើឱ្យប្រសើរឡើងជាច្រើនចំណុចទៀត ដែលមិនអាចអត្ថាធិប្បាយអស់នៅក្នុងអត្ថបទមួយនេះ ។ ទៅថ្ងៃខាងមុខព្រះសីហនុនឹងក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា មានអគារខ្ពស់ៗ ផ្លូវខ្វាត់ខ្វែង មិនចាញ់ប្រទេសជឿនលឿនឡើយ​ ៕

Related posts

Leave a Comment