កក្រើកទៀតហើយ! ទិញមាសពេជ្រ ពីហាង លោកស្រី ទ្រី ដាណា ពីថ្ងៃនេះ នឹងមានសំណាងឈ្នះ ឡានទំនើប 2020, ម៉ូតូ និងរង្វាន់ជាច្រើនមុខទៀត…(មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រ និងជាម្ចាស់មុខជំនួញជាច្រើនទៀត ដែលកំពុងតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ហើយក៏ត្រូវបានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពេញចិត្តជាខ្លាំងផងដែរ ចំពោះទង្វើរសប្បុរសធម៌របស់លោកស្រី ដែលតែងតែជួយគេជាហូរហែមិនដែលដាច់ឡើយ។

ចំណែក ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី បានបង្ហោះវីដេអូមួយ ដែលបង្ហាញពី ហាងមាសពេជ្រ ថ្មី របស់ខ្លួន នឹងបើកសម្ពោធ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះហើយ មើលទៅពិតជាធំ និងស្អាតទាក់ភ្នែកខ្លាំងណាស់។

កាន់តែកក្រើកជាងនេះ ទៅទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ លោកស្រីបានបញ្ជាក់ថា បើសិនបងប្អូនទិញ មាស និងពេជ្រ នៅហាងលោកស្រី ចាប់ពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ នេះតទៅ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត មួយសន្លឹក ហើយនឹងយកទៅ ចាប់រង្វាន់ នៅថ្ងៃទី ០២-០៧ ខែកក្កដា ឆ្នាំ ២០២០។

រង្វាន់ទំាងនោះមានដូចជា ឡានទំនើប ២០២០ ពណ៌ក្រហម, ម៉ូតូ Honda, ទូរទស្សន៍, ទូរទឹកកក និងរង្វាន់ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment