ព្រះជន្មនៅក្មេងទេ តែពេលតុបតែងបែបនេះទៅ ព្រះនាងតូច ជេណា ពិតជាស្រស់ស្អាតណាស់…

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្ត ប្រាកដជាបានជ្រាបពី សមត្ថភាពសិល្បៈដ៏គួរឲ្យសរសើររបស់ ព្រះនាងតូច នរោត្ដម ជេនណា រួចមកហើយ តាមរយៈបទចម្រៀងពីរោះៗរបស់ទ្រង់ជាច្រើននាពេលកន្លងមក ដោយទ្រង់ អាចបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំ ហើយថែមទាំងមានក្បាច់រាំ និងកាយវិការខ្យូតៗគួរឲ្យស្រលាញ់ទៀតផង។

ជាមួយគ្នានេះដែរ ក្រៅអំពីទេពកោសល្យសិល្បៈក៏ល្អផងដែរនោះ ព្រះនាងតូច នរោត្ដម ជេនណា ក៏មានរូបសម្បត្តិស្រស់ស្អាត និងគួរឲ្យក្នាញ់ផងដែរ ហើយអាចឆក់យក ប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន ឲ្យមកគាំទ្រទ្រង់បានយ៉ាងច្រើនសន្ធឹកទៀតផង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ បើយោងតាមហ្វេសប៊ុកផេករបស់ទ្រង់ផ្ទាល់ បានបង្ហោះរូបភាពមួយចំនួន ដែលបានគ្រងនូវបុប្ផាចំរុះពណ៌ មើលទៅ ទន់ភ្លន់ ទាក់ទាញ និងពិតជាសាកសម ហើយថែមទាំងស្រស់ស្អាតខ្លាំងមែនទែន។

Related posts

Leave a Comment