នៅ សូនីតា ប្រាប់ថា “កន្លះព្រឹក តែម្នាក់ឯង តាំងពីបើកភ្នែកមក​ គ្មានឈ្នួល​ គ្មានម៉ែដោះអីទេ​ ភាពជាម្តាយ​ និងជាប្រពន្ធ មិនមែនងាយស្រួល ដូចការគិតនោះឡើយ, ផ្ទះតូច ផ្ទះធំ មិនសំខាន់ សំខាន់គឺត្រូវចេះបង្កើតសុភមង្គល​ ព្រោះគ្មានអ្នកណា មកបង្កើតក្តីសុខ ឲ្យយើងជាងខ្លួនឯងនោះទេ”

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែង និងជាតារាបង្ហាញម៉ូដ មានសម្រស់ផូរផង់ នៅ សូនីតា នោះ ហើយក៏កំពុងតែមានសុភមង្គលខ្លាំង ដែលមានស្វាមីដ៏ល្អម្នាក់ និងកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ទៀត ដែលតែងតែបង្ហាញពីជីវិតគ្រួសារយ៉ាងកក់ក្តៅ។

នៅក្រោយពីជីវិតដ៏ជោគជ័យ នៅថ្ងៃទី​ ០៧ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញ នៅ សូនីតា បានប្រាប់រឿងមួយថា “ភាពស្អាតមិនមែនមានតែសំរាប់ខ្លួនឯងទេ​ ត្រូវមានសំរាប់កូន​ និង​ គ្រួសារផង​ គេថាកន្លែងណាស្អាតទេវតានឹងតាមថែ​ កន្លែងណាមិនស្អាត នឹងជួបតែរឿងអពមង្គល

កន្លះព្រឹក តែម្នាក់ឯង អោយគត់ តាំងពីបេីកភ្នែកមក​ គ្មានឈ្នួល​ គ្មានម៉ែដោះអីទេ​ ភាពជាម្តាយ​ និងជាប្រពន្ធ មិនមែនងាយស្រួលដូចការគិតនោះឡេីយ​ បេីអ្នកមិនទាន់សំរេចចិត្ត និងមិនទាន់អស់សប្បាយ បន្ថែមលេីសនោះ បេីអាចគួរតែរកចំណូលចូលគ្រួសារផង កាន់តែពិសេស ត្រូវតាំងខ្លួនធ្វេីជាស្តេចស្រី ផ្ទះតូច ផ្ទះធំ មិនសំខាន់ៗគឺត្រូវចេះបង្កេីតសុភមង្គល​ ព្រោះគ្មានអ្នកណាមកបង្កេីតក្តីសុខអោយយេីងជាងខ្លួនឯងនោះទេ​ “៕

Related posts

Leave a Comment