ពិតជាមានសំណាងមែន! ពលករខ្មែរដែលបម្រើការ នៅខេត្ដរ៉ាក់យ៉ង បានត្រូវរង្វាន់ឆ្នោតជាតិថៃ រហូតដល់ទៅ….

មនុស្សយើងម្នាក់ៗគឺមើលមិនឃើញនោះទេ អំពីថ្ងៃទៅអនាគត ខ្លះមានសុខៗស្រាប់តែធ្លាក់ខ្លួនក្ររហាម យ៉ាងខ្លាំងក៍មាន ហើយខ្លះទៀតមានជីវភាពក្រីក្រ ជំពាក់លុយធានាគារគ្រប់ទិស តែសុខៗស្រាប់តែមានដោយមិនដឹងខ្លួន ដូចជាក្មេងដែលចេះនិយាយបាន ១៥ភាសានោះចឹង។

ដោយឡែកតាមរយះគណនីហ្វេសបុកឈ្មោះ ទឹកចិត្ត ពលករ ឆ្លងដែន បានបង្ហោះថា «ពលករខ្មែរសំណាងល្អណាស់បានត្រូវឆ្នោតថៃរង្វាន់ធំបានលុយ12លានបាត។
កាលពីពេលកន្លងទៅ ពលករខ្មែរឈ្មោះ ករ ភេទប្រុសអាយុ 29 ឆ្នាំ បានធ្វើការសំណង់ នៅខេត្តរ៉ាក់យ៉ង នៅប្រទេសថៃ ពលករខ្មែរឈ្មោះករ សំណាងល្អណាស់បានត្រូវឆ្នោតថៃរង្វាន់ធំបានលុយ12លានបាត ។

តាមការបញ្ជាក់របស់ពលករខ្មែរឈ្នោះករ បាននិយាយថា មុនថ្ងៃឆ្នោតថៃចេញ់ពលករខ្មែរឈ្មោះករ បានដេកសុបិនឃើញមានគេអោយលុយ40បាត ដល់ព្រឹកឡើងពលករខ្មែរឈ្មោះករ បានទិញឆ្នោតរដ្ធបាលថៃ ទិញពីអ្នកជិះកង់ដើរលក់ឆ្នោត ពលករខ្មែរបានទិញឆ្នោតថៃចំនួន2 សន្លឹកគឺលេខ 021840 ដល់ល្ងាច ឆ្នោតថៃបានប្រកាសរង្វាន់ឆ្នោតថៃចេញ់រង្វាន់ធំគឺលេខ 021840 ត្រង់និងសន្លឹកឆ្នោតពលករខ្មែរបានទិញ ។ ពិតជាមានសំណាងណាស់ពលករខ្មែរយើង សូមជួយត្រេកអរផង
(អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន)»៕

Related posts

Leave a Comment