ទោះរវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ គេតែងតែឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននំាគ្នាទៅដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ទង្វើរទាំងនេះហើយ ដែលសឹងតែមនុស្សគ្រប់គ្នាចង់បាន ធ្វើការខ្លះ សប្បាយខ្លះ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ គង់ ចាន់ស្រីមុំ និងស្វាមី ព្រមទាំងកូនជាទីស្រឡាញ់ ម៉ូម៉ូ បាននាំគ្នាទៅលំហែកាយ ដល់ខេត្តមណ្ឌលគីរី វិញម្តង មើលទៅទេសភាពនៅទីនោះ ពិតជាសែនស្រស់ស្អាត ទាក់ចិត្តខ្លាំងណាស់ ព្រមទាំងបានទៅដល់ សួនសត្វអូទ្រីស ដែលស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មើលទៅមុខ អូទ្រីស ទាំងនោះគួរឲ្យស្រឡាញ់ដល់ហើយ។
ស្រីមុំ បានភ្ជាប់សារបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ស្រុកយេីងទេណា តិចច្រលំស្រុកគេទៅ អូទ្រីស ស្រុកមណ្ឌលគីរី យេីងនិងឯង ពេលចែម៉ូឃេីញ ចែម៉ូហៅថា chicken”៕