ល្អខ្លាំងណាស់! អភិបាលខេត្តព្រះសីហនុ ឯឧត្តម គួច ចំរើន ឲ្យមេឃុំចៅសង្កាត់ប្រកួតគ្នា ផ្តល់សេវាលិខិតស្នាម ឲ្យពលរដ្ឋល្អជាងគេ…

យើងតាមទំព័រហ្វេកប៊ុកផេករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក ចេញផ្សាយនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២១ ខេត្តព្រះសីហនុ នឹងដាក់ឱ្យមានការប្រឡងប្រណាំង មេឃុំ ចៅសង្កាត់ បម្រើសេវាសាធារណៈល្អ ទាំង ២៩ឃុំ សង្កាត់ទូទាំងខេត្ត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ថ្លែងថា៖ «មេឃុំ ចៅសង្កាត់ ត្រូវតែដើរអោយទាន់សម័យ ចេះប្រើ ត្រូវបង្កើតហ្វេសបុកផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយសកម្មភាពការងារ ទទួលសំណើរ និងបកស្រាយទាន់ពេលវេលា ជាពិសេការបំពេញភារកិច្ចផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានលឿន រហ័ស និងតម្លាភាព» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថាឯកឧត្តម គួច ចំរើន បានសម្រេចសមិទ្ធផលជាច្រើននៅក្នុងខេត្តព្រះស៊ីហនុដែលបានប្រែក្លាយមុខមាត់ អភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះឱ្យកាន់តែពិសេសពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជាផងដែរ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment