មើលក្តោងច្រមុះគេផង…ក្រោយពីវះកាត់អស់រយៈពេលជាច្រើនម៉ោងរួចមក ពេលនេះសម្រស់តារាTikTok សុខា ប្រែប្រួលយ៉ាងខ្លាំង ស្ទើរតែមិនគួរឲ្យជឿ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ សុខាសុខា មានភ័ព្ធសំណាងតែម្ដង បន្ទាប់ពីខ្លួនបានទៅញ៊ាំអីនៅម្ដុំផ្សារ សូរិយា Mall ក៏បានជួបនឹងបងស្រីម្នាក់ ដែលជាម្ចាស់ហាង កែសម្ផស្សឈ្មោះ Malis Beauty Clinic ម្លិះថែរក្សា ព្រោះតែមានចិត្ដអាណិតស្រលាញ់ ក៏បានផ្ដល់ការកែសម្ផស្ស បំបាត់ភាពជ្រួវជ្រួញ ជូនទៅដល់សុខា ដោយឥតគិតថ្លៃសេវា ហើយថែមទាំង បានយល់ព្រមធ្វើតាមសន្យារបស់ខ្លួនថែមទៀតផង ដោយនឹងទិញម៉ូតូម៉ាក Scoopy ឲ្យសុខា ប្រសិនបើគាត់អាចរកអ្នកចូលមើលបានទៅដល់ ៣ពាន់នាក់ ក្នុងអំឡុងពេល ឡាយវីដេអូ។

ការទិញម៉ូតូជូន សុខា នេះ ក្នុងគោលបំណងចង់សម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ សុខា អោយបានថមថយចុះមកមួយកម្រិត ព្រោះថាក្នុងមួយថ្ងៃ សុខា ត្រូវចំណាយលើ
មធ្យោបាយធ្វើដំណើរ ដោយម៉ូតូកង់ ៣ឥណ្ឌា (PassApp) អស់រហូតទៅដល់ ជិត ១០មុឺនរៀលឯណោះ។

យ៉ាងណាមិញ ក្រោយការសន្យារបស់ម្ចាស់ហាងខាងលើរួចមក កាលពីរសៀលថ្ងៃមិញនេះ ទី០៥ ខែមិថុនា ឆ្នាំ២០២០ សុខាសុខា ទទួលបានកាដូរនូវម៉ូតូម៉ាក Honda Scoopy តាមការសន្យារបស់ម្ចាស់ហាងហើយ បូករួមនឹងថវិកាចំនួន ៥០ដុល្លារ សម្រាប់ការចាក់សាំង ហើយថែមទាំងផ្ដល់ការវះ កាត់ច្រមុះជូនដោយឥតគិតថ្លៃទៅដល់សុខាថែមទៀតផង។

ក្រោយការវះ កាត់ធ្វើច្រមុះអស់រយៈពេលជាច្រើនម៉ោងរួចរាល់ហើយមក ងាកមកមើលអំពីសម្រស់នឹងផ្ទៃមុខសុខា មុនពេលវះ កាត់ និងក្រោយពេលវះ កាត់ គឺមានសភាពប្រែប្រួលយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ព្រោះថា មុខរបស់សុខា កាលពីមុនធ្លាប់តែជាំដំៗ ក្រោមទ្របកភ្នែកឡើងខ្មៅ និងមានភាពជ្រួវជ្រួញ ដោយពេលនេះប្ដូរមកជាតឹង និងសប្លែកតែម្ដង។

Related posts

Leave a Comment