វាសនាមនុស្សពិតជាមើលមិនឃើញមែន! ពីមុនត្រឹមតែជា តារា Tik Tok ដ៏គួរឲ្យអាណិតម្នាក់ ពេលនេះ សុខា សុខា មានសំណាង បានមក កែសម្ផស្ស ហើយ ថែមទាំងទទួលបានកាដូជាទីគាប់ចិត្ត នេះទៀត…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ មហាជាជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា បានទទួលការកែសម្ផស្ស និងទទួលបានកាដូ ម៉ូតូមួយគ្រឿងយ៉ាងស្រស់ស្អាត ថែមទៀត។ លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា ៖

“សូមចូលរួមអបអរសាទរសុខាសុខា អីយ៉ា ឡូយណាស់..! សុខា សុខា បានទទួលការកែសម្ផស្ស និងទទួលបានកាដូ ម៉ូតូមួយគ្រឿងយ៉ាងស្រស់ស្អាតពី មជ្ឈមណ្ឌលកែសម្ផស្សម្លិះ ! ។

ដោយសារតែការមើលឃើញនិងអាណិតអាសូរ ដល់ សុខា ដែលជាក្មេងកំព្រា ខ្វះភាពកក់ក្តៅ ទើបមជ្ឈមណ្ឌលម្លិះ សុខចិត្តកែសម្ផស្សអោយសុខា អោយស្រស់ស្អាត ដោយមិនបង្ខិតបង្ខំឡើយ ហើយសុខាស្ម័គ្រចិត្ត កែសម្ផស្ស ជាមួយមជ្ឈមណ្ឌលម្លិះ ដែលជាមជ្ឈមណ្ឌលដ៏ធំ ដែលមានឯកទេសផ្នែកកែសម្ផស្សច្បាស់លាស់មានដូចជា ព្យាបាលស្បែកមុខ វះកាត់កែសម្ផស្ស គ្រប់ប្រភេទ ជាមួយវេជ្ជបណ្ឌិតបញ្ចប់ការសិក្សារនៅបរទេស ហើយមជ្ឈមណ្ឌលនេះកន្លងមកក៏ធ្លាប់ជួយកែសម្ផស្សដល់អ្នកខ្វះលទ្ធភាព និងសិល្បករ សិល្បការនី មួយចំនួនដោយឥតគិតថ្លៃផងដែរ ។

សូមបញ្ជាក់ផងដែរថាកន្លងមកសុខា សុខា ត្រូវបានក្រុមហ៊ុនជាច្រើនហៅទៅថតសម្តែង ដូចជា ក្រុមហ៊ុន U Well , ដីឡូត៏កំពតឋានសួត៌ , ហើយចុងក្រោយនេះគឺមជ្ឈមណ្ឌលកែសម្ផស្សម្លិះ ដែលជាមជ្ឈមណ្ឌល មានឯកទេសច្បាស់លាស់ផ្នែកកែសម្ផស្ស មានវេជ្ជបណ្ឌិតល្បីៗ ចំនានៗ កែហើយមិនមានកែឈឺចុកចាប់ឡើយ អាចទាក់ទងបានតាម អាស័យដ្ឋាន នៅជាប់ក្បាលស្ពានជ្រោយចង្វា ឬទាក់ទងតាមលេខ 077 970 762 , 070 860 896 ។”៕

Related posts

Leave a Comment