ឡូយណាស់! ឡានកែឆ្នៃឆ្នាំ​ 2020​ ផលិត​ដោយ​កូន​ខ្មែរ​​ ដោយបានយកធុងសាំង ម៉ាសុីនម៉ូតូនិងឧបករណ៍ផ្សេងទៀតមកធ្វេីការផលិត​ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង…

កាល​ពី​ពេល​ថ្មីៗ​នេះ​ លោកពូម្នាក់រស់​នៅ​ខេត្ត​កំពង់ចាម​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ និង​កោតសរសើរ​ជាខ្លាំង​ បន្ទាប់​ពី​គាត់​បាន​ប្រេីប្រាស់​សមត្ថភាព​របស់​ខ្លួនធ្វេីការ​កែច្នៃ​ឡានមួយគ្រឿងយ៉ាងស្រស់ស្អាតដោយប្រេីប្រាស់​ត្រឹម​តែ​ធុងសាំង​ រួមជាមួយ​នឹង​ឧបករណ៍ផ្សេងៗទៀតមក​ផលិត​តែ​ប៉ុណ្ណោះ​។

ក្នុង​នោះដែរ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​មួយដែលមានឈ្មោះ​ថា «ពូហ៊ុន​ រៀនថត»​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «ឡានកែឆ្នៃឆ្នាំ2020​ នេះគឺផលិតដោយលោកពូនៅខេត្តកំពង់ចាម យើងនេះឯង។ ដោយបានយកធុងសាំង ម៉ាសុីនម៉ូតូនិងឧបករណ៍ផ្សេងទៀតមកធ្វេីការផលិត»។

ទន្ទឹម​នឹង​នេះ​ដែរ​ បន្ទាប់ពី​បាន​ឃេីញ​នូវ​រូប​រាង​ឡានមួយគ្រឿងនេះ​ ក៏មាន​ប្រិយមិត្ត​ម្នាក់​បានស្នេីសុំអោយលោកពូបង្កេីត​ខ្សែ​ក្រវ៉ាត់​ផង​ ដេីម្បី​ចូលរួម​ទាំងអស់គ្នាក្នុងការគោរព​ច្បាប់​ចរាចរណ៍​ ។ ចំពោះ​តម្លៃ​នៃការ​កែច្នៃ​បង្កេីតឡានមួយគ្រឿងនេះនៅមិនទាន់មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅឡេីយនោះទេ។

Related posts

Leave a Comment