ប្រសើរណាស់! អាងទឹកស្អុយស្ទឹងមានជ័យ ប្រែមុខមាត់ថ្មី ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ គ្មានទឹកលិចដូចមុន…(មានវីដេអូ)

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីអាងទឹកស្អុយស្ទឹងមានជ័យ ពេលនេះបានកែប្រែមុខមាត់ថ្មី ក្លាយទៅជាប្រឡាយបេតុងដែលស្រស់ស្អាត គ្មានក្លិនស្អុយដូចមុន ថែមទាំងជាច្រករំដោះទឹកគ្រប់តំបន់ថែមទៀត ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ប្រឡាយ ឬធ្វើដំណើរកាត់តាមនោះ មិនត្រឹមតែបាត់ធុំក្លិនស្អុយប៉ុណ្ណោះទេ ប្រឡាយបេតុងនេះ ក៏អាចជួយរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខផងដែរ ។

លើសពីនេះ ប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង ៕

Related posts

Leave a Comment