ស៊ែឲ្យបានដឹងនិង ប្រុងប្រយ័ត្នគ្រប់គ្នាផង! ពេលអាកាសធាតុក្ដៅខ្លាំងកុំទុក ទូរស័ព្ទចោលក្នុងឡាន ប្រយ័ត្នជួបទុក្ខដូចករណីនេះ…

ជាក់ស្តែងសីតុណ្ហភាពទាំងនៅកម្ពុជា និងប្រទេសដ៏ទៃទៀតនៅតំបន់អាស៊ាន កំពុងឡើងកម្ដៅខ្លាំង រហូតដល់ក្បែរ ៤០អង្សាទៅហើយ។ លោកអ្នកត្រូវដឹងពីហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយៈថាហេតុ ដូចជាការទុកទូរស័ព្ទនៅក្នុងរថយន្ត អាចបង្កឱ្យផ្ទុះជាដើម។

ព្រោះហេតុការណ៍មួយនេះ បានកើតឡើងរួចទៅហើយនៅប្រទេសថៃ បើតាមម្ចាស់រថយន្តបានឱ្យដឹងថាបានចតរថយន្តចោលក្រោមកម្ដៅថ្ងៃ ហើយភ្លេចទូរស័ព្ទនៅក្នុងឡាន។ មួយភ្លែតក្រោយមក ស្រាប់តែវាផ្ទុះឡើងរហូតដល់បែកកញ្ចក់ តែសំណាងហើយ ដែលមិនបង្កជាអណ្ដាតភ្លើងរហូតឆេះរថយន្ត។ អ្វីដែលគ្រោះថ្នាក់បំផុតនោះ ប្រសិនបើកំពុងបើកបរស្រាប់តែផ្ទុះ វានឹងនាំជាគ្រោះថ្នាក់ខ្លាំងមិនខាន។

ដូចនេះ ចូរប្រុងប្រយ័ត្ន ពេលចេញពីរថយន្ត គប្បីយកទូរស័ព្ទតាមខ្លួន កុំទុកចោលក្នុងរថយន្ត ក្រែងបង្កជាការផ្ទុះឆេះបាន ក្រោមសីតុណ្ហភាពក្ដៅបែបនេះ។នេះគ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ នៅមានរឿងរ៉ាវជាច្រើនទៀត ក៏លោកអ្នកត្រូវស្វែងយល់ដែរ ចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ ដូចជាទឹកសុទ្ធ មិនគួរទុកក្នុងរថយន្តក្រោមកម្ដៅថ្ងៃ ហើយយកមកផឹកទៀតនោះទេ ព្រោះវាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពដែរ។ លើសពីនេះគួរទទួលទានទឹកធម្មតាឱ្យបានច្រើន និងចៀសវាងនូវគ្រឿងស្រវឹង ឬភេសជ្ជៈផ្អែមៗ។

Related posts

Leave a Comment