កំសត់ស្ទើរស្រក់ទឹកភ្នែក! ម្តាយជាប់គុកឪពុកទៅដើររើសអេតចាយទុកកូនឲ្យដេករមៀលធ្លាក់ចូលទឹកស្អុយស្លាប់ នៅខណ្ឌចំការមន

ភ្នំពេញ: ខ្លោចចិត្តក្មេងប្រុសម្នាក់មានអាយុ១ខួបបានដេកជាមួយបងប្អូនប្រុសស្រីបីនាក់ ហើយក៏រមៀលពីលើពូកធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែក បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ ១០១ ក្នុងភូមិ៥ ក្រុម៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​ស.ពក្មេងប្រុសមាន ឈ្មោះ រិន ធារិទ្ធ អាយុ១ឆ្នាំ រស់នៅជាមួយឪពុកត្រង់ទីតាំងកើតហេតុ។ មានឪពុក ឈ្មោះ រិន ពិសិទ្ធ អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ និងម្ដាយ ឈ្មោះ រស់ ភា អាយុ៣៩ឆ្នាំ សព្វថ្ងៃជាប់ពន្ធនាគារនៅព្រៃស។

​ តាមសម្ដីរបស់ឪពុកក្មេងប្រុសរៀបរាប់ទាំងទឹកភ្នែក បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានក្រោកពីដំណេកតាំងពីវេលាម៉ោង២ដើររើសអេតចាយ ហើយទុកអោយកូនដេកជាមួយបងប្អូន៣នាក់ទៀតក្រោយត្រលប់មកពីរើសអេតចាយវិញក៏បាត់កូនប្រុសអាយុ១ឆ្នាំម្នាក់ ហើយបានដើររកប្រទះឃើញកូនធ្លាក់តាមប្រលោះប្រហោងជញ្ជាំងផ្ទះធ្លាក់ចុះទៅក្រោមចូលប្រឡាយទឹកស្អុយស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនឹងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។

​ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះមកកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសខាងលើនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល៕

Related posts

Leave a Comment