កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីអាណិតខ្លោចចិត្ត ក្រោយឃើញក្នុងហ្វេសប៊ុក ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។
ពួកគាត់ទាំងនោះ ដែលជាអ្នកជញ្ជូនស៊ីម៉ងតិ៍ ឡើងភ្នំ ក្នុង១ការ៉ុង ទទួលបានថវិកា ២ម៉ឺនរៀល ហើយក្នុងមួយថ្ងៃ ជញ្ចូនបាន២ ជើង ដោយជញ្ជូនតាំងពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ។
ដោយក្តី អាណិត ហើយមើលឃើញពីភាពតស៊ូ អត់ធ្មត់ អ្នកជញ្ជូនស៊ីម៉ងតិ៍ ទាំងអស់នេះហើយ ថៅកែហាងពេជ្រ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នេះ បានទៅស្កាត់ជួបហើយ ព្រមទាំងបានសួរសុខទុក្ខ និងជូនថវិកា ម្នាក់ៗទទួលបាន ១០មុឺនរៀល។
ក្រោយឃើញទង្វើរដ៏ប្រពៃរបស់ ថៅកែហាងពេជ្រ រួចហើយ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តី ត្រេកអរជំនួស ពួកគាត់ដែលជាអ្នកជញ្ជូនម៉ងតិ៍ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖