សំណាងណាស់! ប៉ូលីសផាក៦មុឺនរៀល មានតែ៦ពាន់រៀលជាប់ខ្លួន ស្រាប់តែលោកស្នងការ​រង​ចិត្តបុណ្យចេញថ្លៃផាកពិន័យឲ្យ…

ភ្នំពេញ៖ ដោយក្តីអាណិត និងការយោគយល់នៅស្ថានភាពជាក់ស្តែង នៅយប់ថ្ងៃទី០២ ខែមិថុនានេះ មានប្រជាពលរដ្ឋក្រីក្រធ្វេីដំណេីរពីខេត្តចូលរាជធានីភ្នំពេញ ដោយមិនមានពាក់មួកសុវត្ថិភាព ដោយស្ថានភាពក្រីក្រហេីយមានថវិកាតែ ៦ពាន់រៀល ដោយឃេីញស្ថានភាពជាក់ស្តែង លោកឧត្តមសេនីយ៍ទោ បេង ដាណារា បានចេញថវិកាផ្ទាល់ខ្លួនចំនួន ៦មុឺនរៀល សម្រាប់ការផាកពិន័យដោយមិនមានពាក់មួកសុវត្ថិភាព ។

លោកស្នងការរងក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់អ្នក និងអ្នកដ៏ទៃ ។

ដោយក្តីរំភេីបចំពោះការសណ្តោសប្រណៃនេះ ប្រជាពលរដ្ឋបានអរគុណយ៉ាងខ្លាំងដល់លោកស្នងការរងដែលមានការយោគយល់ និងជួយចេញថវិកាជំនួសគាត់សម្រាប់ការផាកពិន័យនេះ។ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Related posts

Leave a Comment