រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ៖ មានលុយទិញរថយន្តស៊េរីទំនើបដល់ថ្នាក់នេះជិះហើយ មិនគួរប្រើ…

រាជធានីភ្នំពេញ៖ នៅប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការចែករំលែក ពីរថយន្តស៊េរីទំនើបដែលមានតំលៃថ្លៃផុតលេខ ម៉ាកrolls-royce តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺម្នាក់ៗឆ្ងល់ទៅលើស្លាកលេខរថយន្ត ពាក់ស្លាកលេខ នគរបាល សូម្បីតែរដ្ឋមន្រ្តីក្រសួងព័ត៏មាន ក៏មានប្រតិកម្មដែរ ទៅលើរថយន្តមួយគ្រឿងនេះ។

នៅក្នុងគណនីហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៏មាន ខៀវ កាញារីទ្ធ បានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញសង្គមរបស់លោក ដោយមានខ្លឹមសារថា “ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ ! – រូបពីក្នុងហ្វេសប៊ុក”។

ទាំងអស់នេះហើយ ដែលជាចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ គ្រប់គ្នា៕

Related posts

Leave a Comment