លេងទាំងម្តាយទាំងកូនម៉ងលោកបង…ភិក្ខុ លួន សុវ៉ាត ត្រូវបានប្រកាសផ្សឹកពីបទ មាតុគ្រាម បន្ទាប់ពីបែកធ្លាយ សំឡេងសន្ទនា ស្នេហាយ៉ាងស៊ីជម្រៅ ជាមួយម្តាយ ហើយនិងកូនស្រី…

សៀមរាប៖ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ព្រះប្រធានថេរសភាខេត្តសៀមរាប បានចេញសង្ឃសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ដែលគង់មិនអចិន្រ្តៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត ចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។

ថេរសភាខេត្តសៀមរាបបានឲ្យដឹងថា ការផ្សឹកសង្ឃ លួន សុវ៉ាត នេះ ធ្វើឡើងក្រោយពីមន្ត្រីសង្ឃបានរកឃើញ សំឡេងសន្ទនារបស់ សង្ឃ លួន សុវ៉ាត ជារៀបរាប់សេចក្តីស្នេហាយ៉ាងស៊ីជម្រៅ ជាមួយស្ត្រីជាម្តាយ និងកូនស្រី ហើយនារីជាកូនស្រី បានបំភ្លឺថា សង្ឃ លួន សុវ៉ាត ពិតជាបានសេពមេថុនធម្ម (មាតុគ្រាម) ជាមួយនារីភេទមែន។

ថេរសភាខេត្តសៀមរាបបានបញ្ជាក់ថា ក្រោយថ្ងៃចេញសង្ឃសម្រេចនេះបើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន៕

Related posts

Leave a Comment