យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Khiev Chamraoen បានអោយដឹងថា៖ ចែករំលែករឿងល្អ១ដល់បងប្អូនមិត្តភក្តិទាំងអស់គ្នាបានដឹង និង ទុកការពារខ្លួន(អរគុណពាក្យបណ្ដឹង បេីអត់មានពាក្យបណ្ដឹងទេ ខ្ញុំចប់ហេីយពេលនេះ😢) បងប្អូនមិត្តភក្តិទាំងអស់គ្នាដែលបាត់របស់របរដោយសារចោរលួច កុំភ្លេចត្រូវទៅធ្វេីពាក្យបណ្ដឹង(បំណងល្អពីខ្ញុំ)
-រំលឹករឿងចាស់…(កាលពីថ្ងៃទី 07-11-2019 ខ្ញុំត្រូវបានចោរលួចយកកាតាបពីលេីម៉ូតូរបស់ខ្ញុំនៅទីក្រុងភ្នំពេញម្ដុំអាគារ Sky three ទួលសង្កែ យកទៅបាត់😢 ដែលនៅក្នុងកាតាបនោះមាន៖
កាបូបលុយ១មានលុយ១លានជាង+អត្តសញ្ញាណបណ្ណ័(02)+កាតATM(04)+បណ្ណ័បេីកបរ(០១)+កាតគ្រីម៉ូតូ(០២)+សៀវភៅស្នាក់នៅ(០១)+សំបុត្រកំណេីត(០១)+សញ្ញាបត្រ(១០)+កាតពាក់ធ្វេីការ(០២)+ប្លង់ដីប្លង់រឹង(០១)+ឯកសារធ្វេីការជាច្រេីនទៀត…+ខោអាវមួយចំនួន…
-រឿងថ្មីៗនេះ…គឺ ចោរដែលបានលួចកាតាបខ្ញុំនេះ…ទៅបន្តលួចជាបន្តបន្ទាប់ជាច្រេីនកន្លែង ហេីយចោលឯកសារខ្ញុំនៅទីនោះ…ហេីយរឿងដែលធំថ្មីៗនេះ គឺវាបានទៅលួចលុយនៅផ្ទះអ្នកមាន០១នាក់…យកលុយទៅបាត់ជាង 500,000$ ហេីយបោះអត្តសញ្ញាណបណ្ណ័ខ្ញុំនៅទីនោះ😢…ស្រាប់តែពីម្សិលមិញនេះ…
មានមន្រ្តីPMធំៗលំដាប់ផ្កាយ 12នាក់ មករកចាប់ខ្ញុំ…បន្ទាប់ពីជជែកគ្នា និង ខ្ញុំបានបង្ហាញ ពាក្យបណ្ដឹង ទៅកាន់ពួកគាត់អំពីការបាត់កាតាប…ពួកគាត់ថា គាត់នឹងស៊េីបបន្តទៀត…ហេីយខ្ញុំក៏ត្រូវរួចខ្លួន😤(បេះដូងដេីរញាប់ជាងម៉ាស៊ីនដេរទៀតពេលហ្នឹង…ព្រលឹងចង់ហោះទៅស៊ីព្រលិត😓)នៅសុខៗមានមន្រ្តីPMលំដាប់ផ្កាយពីភ្នំពេញចុះមកចាប់…តេីអារម្មណ៍យ៉ាងណា…..🙏🙏អរគុណពាក្យបណ្ដឹង❤️️❤️️
ហេីយសូមផ្ដាំទៅបងប្អូនមិត្តភក្ដិទាំងអស់គ្នាថា…បេីមានជួបរឿងដូចខ្ញុំ គឺត្រូវទៅធ្វេីពាក្យបណ្ដឹង ភ្លាម🌹❤️️សូមអរគុណ❤️