សំណាង១ ក្នុង១ពាន់គ្រោះ​ថ្នាក់! ប្អូនប្រុសជិះម៉ូតូ វ៉ាឡានដឹកដី ក៏ស្រាប់មកបុ​កឡាន ស្រីអូន ពេញមួយទំ​ហឹ​ង មហាសំណាង មិនមានរបួ​សធ្ង​ន់ធ្ង​រ មិនត្រឹមតែប៉ុណ្ណោះ ស្រីអូន មិនទាមទារសំណងថ្លៃខូ​ចឡានទេ តែផ្តាំរឿងមួយថា…(មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” ដែលគេភាគច្រើន តែងតែហៅគាត់ថា ស្រីអូន។

បច្ចុប្បន្ន ស្រីអូន កំពុងទទួលបានជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះទេ បងប្អូនភាគច្រើន មានការពេញចិត្ត និងគាំទ្រ យ៉ាងខ្លាំង នូវសកម្មភាពសប្បុរសធម៌របស់ ស្ត្រីរូបស្រស់ម្នាក់នេះ តាមរយៈការចែកទាន ជូនអ្នកក្រីក្រ មិនដែលដាច់ឡើយ។

ស្រាប់តែនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញមានករណីដ៏ត​ក់ស្លុ​តមួយបានកើតឡើង ដោយប្អូនប្រុសម្នាក់ជិះម៉ូតូវ៉ាឡានដឹកដី ក៏ស្រាប់មកប៉ះឡានរបស់ ស្រីអូន តែអ្នកបើកម៉ូតូរូបនេះ ពិតជាសំណាងខ្លាំងណាស់ ដែលមិនរងរបួ​សធ្ង​ន់ធ្ង​រឡើយ មិនត្រឹមតែប៉ុណ្ណោះទេ ស្រីអូន មិនបានទាមទារសំណងថ្លៃខូចឡាន អ្វីទាំងអស់។

ស្រីអូន បានភ្ជាប់សារក្នុងហ្វេសប៊ុករបស់ខ្លួនថា “បុ​កមួយទំហឹងតែមិនអីអាយុថ្លៃណាស់ ពុទ្ធោអូនអេីយបេីកលឿ​នដូចហោះប្រញាប់ទៅណា? សួរគាត់ ឆ្លេីយថាប្រញាប់ទៅយកខោអាវហឹម ចុះបេីគ្រោះ​ថ្នា​ក់ធ្ង​ន់ធ្ង​រ តេីយ៉ាងណាយ៉ាងណីទៅអូន ផ្ញេីជូនអ្នកជិះលឿនៗ
ខ្ញុំគ្រាន់តែនឹក ក៏ញាក់សាច់ជំនួសគាត់ដែរ បេីដេកក្បែរកង់ឡានហេីយហ្នឹង បុណ្យជួយទេីបមិនមានរឿងអីធំដុំ សូមកុំបេីកបរលឿនពេកអីព្រោះវាប៉ះពា​ល់ខ្លាំ​ងដល់អ្នកដែលបេីកបរគោរពច្បាប់ យេីងប្រយ័ត្នតែគេមិនប្រយ័ត្នហឹម”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment