សូមកុំបំពាន! ក្រសួងទេចរណ៍ ដាក់កំហិតឲ្យម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលប្រកាសបិទ ហើយនៅបន្តបើកសកម្មភាពនោះ ត្រូវបញ្ឈប់ជាបន្ទាន់…

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះ ត្រូវអនុវត្តតាមការណែនាំនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

ការដាក់កំហិតយ៉ាងម៉ឺងម៉ាត់ពីក្រសួងទេសចរណ៍យ៉ាងដូច្នេះ ដោយសារកន្លមក ពោលគឺនៅក្រោយរាជរដ្ឋាភិបាលប្រកាសបិទបណ្ដោះអាសន្ននូវអាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ក្រសួងសង្កេតឃើញថាមានទីតាំងអាជីវកម្មមួយចំនួននៅតែបន្តសកម្មភាពដដែល៕

Related posts

Leave a Comment