តោះមកដឹងឋានៈនិងតួនាទី ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ របស់គាត់ក្នុងក្រសួងការពារជាតិ…

លិខិតកាត់ប្រាក់បៀវត្សរបស់តារាចម្រៀង ព្រាប សុវត្ថិ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលផុសក្នុងFBផ្លូវការរបស់លោកក្រៅ ពីខ្លួនមានតួនាទីក្នុងក្រសួងការពារជាតិនោះ កូនប្រុសទាំង៣ របស់តារាចម្រៀងរូបនេះក៏ជាទាហានក្នុងជួរទ័ពផងដែរ សុវត្ថិ មុនីនាគ មានឋានន្តរសក្តិជាពលទោ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យការិយាល័យទី៥ សុវត្ថិ មុនីវណ្ណ មានឋានន្តរសក្តិជាព្រិន្ទបាលឯក មានតួនាទីជាជំនួយការការិយាល័យទី៥ នៃកងទ័ពជើងគោក

និងពលទោ សុវត្ថិ សិរីវុឌ្ឍ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យការិយាល័យទី៥ផងដែរ។ “ខ្ញុំបាទវរសេនីយ៍ឯក ព្រាប សុវត្ថិ នាយរងការិយាល័យទី៥ កងទ័ពជើងគោក” នេះឃ្លាមួយក្នុងលិខិតសុំចូលរួមបរិច្ចាគប្រាប់បៀវត្សរបស់លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីលំដាប់កំពូលរបស់កម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។

ឃ្លាខាងលើបានបញ្ជាក់យ៉ាងច្បាស់ពីឋានន្តរសក្តិ និងតួនាទីរបស់តារាចម្រៀងលោកព្រាប សុវត្ថិ ក្នុងអង្គភាពកងទ័ពជើងគោកនៃក្រសួងការពារជាតិនៃព្រះរាជណាចក្រកម្ពុជា។ លោក ព្រាប សុវត្ថិ មានឋានន្តរសក្តិជាវរសេនីយ៍ឯក សក្តិ៥ មានតួនាទីជា នាយរងការិយាល័យទី៥ កងទ័ពជើងគោក លិខិតរបស់នាយរងការិយាល័យទី៥ កងទ័ពជើងគោករូបនេះបានសរសេរថា “ខ្ញុំបាទវរសេនីយ៍ឯក ព្រាប សុវត្ថិ នាយរងការិយាល័យទី៥ កងទ័ពជើងគោក សូមគោរពជូន ឯកឧត្តម វេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាទីគោរពដ៏ខ្ពង់ខ្ពស់!!!

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩(Covid-19) ខ្ញុំបាទបានស្ម័គ្រចិត្តបរិច្ចាគប្រាប់បៀវត្សផ្ទាល់ខ្លួនរបស់ខ្ញុំបាទចំនួន ៤០០,០០០ ៛ (សែសឹបម៉ឺនរៀល) ចំនួន ០៦ខែ (ប្រាំមួយខែ) ដោយរាប់គិតចាប់ពីខែឧសភា សល់ខែ តុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន។”

Related posts

Leave a Comment