ចូលរួមរំលែកទុក្ខផង! ឌីជេ ណាណា មានទុក្ខដ៏ក្រៀមក្រំដោយសារ ឪពុកបង្កើតរបស់គាត់ ទទួលមរណភាព ព្រឹកនេះហើយដោយសារតែ…

កំពង់ចាម៖ប្រិយមិត្តពិតជាស្គាល់រួចហើយ ឌីជេ ណាណា ជាសិល្បៈការិនីមួយរូបមានចំនេះដឹងជាពិសេសក៏ជាបុគ្គលម្នាក់ដ៏ល្បីល្បាញ តាមរយៈ ការចែករំលែកបទពិសោធន៍ និង​ចំណេះដឹង ជួយដោះស្រាយរាល់បញ្ហា សម្រាប់មនុស្សគ្រប់គ្នាទៀតផង។ដោ យឡែក យើងអាចនិយាយបានថា ឌីជេ ណាណា គឺជាមនុស្សម្នាក់ គំរូសម្រាប់ក្មេងៗជំនាន់ក្រោយ ដោយការប្រើចំណេះដឹង និង​

នារីម្នាក់ ដែលហ៊ាននិយាយអ្វីជាការពិតទៅកាន់សាធារណៈជន ដោយបច្ចុប្បន្ន នាងកាន់តែមានភាពល្បីល្បាញមានអ្នកស្គាល់ច្រើនផងដែរ។តែមុននេះបន្តិច ឌីជេ ណាណា កំពុងមានទុក្ខ ដោយលោក ឪពុក របស់អ្នកនាង បានទទួលមរណភាពកាលពីព្រឹក មិញនេះ វេលាម៉ោង ៧ៈ១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជំងឺរលាកស្រោមខួរ។ ក្នុងនោះដែរ នាងក៏បាននិយាយថា៖ប៉ារបស់ខ្ញុំ លោក នាង

សុវ៉ាត បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង ៧.១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជំងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។ ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម។

Related posts

Leave a Comment