ត្រេកអរជំនួស! ទីបំផុត សប្បុរសជន បានទៅជួប និងផ្តល់ជំនួយ ជូន អ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ដល់ផ្ទះហើយ, មើលទៅពួកគាត់ពិតជាកំសត់…(មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញក្នុងហ្វេសប៊ុក ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។

ពួកគាត់ ដែលជាអ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ក្នុង១ការ៉ុង បាន២ម៉ឺនរៀល មួយថ្ងៃបាន២ ជើង ជញ្ជូនពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ។

ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យមហាជនជាច្រើននាក់ សម្តែងក្តីអាណិត ស្រណោះ ដល់ពួកគាត់ខ្លោចចិត្ត ព្រោះមើលទៅពិតជាហត់ខ្លាំងណាស់ អ្នកដែលធ្លាប់ឡើងភ្នំ រឹតតែយល់អារម្មណ៍មួយនេះ កាន់តែច្បាស់។

ព្រោះតែក្តីអាណិតខ្លោចចិត្ត នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញ អ្នកជំនាញថតរូបម្នាក់ បានរៀបចំទិញឥវ៉ាន់ និងនាំថវិកាមួយចំនួនដែលទទួលបានពីសប្បុរសជននានា ទៅជូន អ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ នេះហើយ។

លោកបានភ្ជាប់សារទាំងក្តុកក្តួលមួយថា “ជំរាបជូនដល់ពុកម៉ែបងប្អូនឥឡូវនេះ ខ្ញុំបានមកដល់ផ្ទះរបស់ប្អូនប្រុសហើយ គាត់ពិតជាកំសត់មែន។ អរគុណដល់ម្ចាស់ជំនួយធំៗ ជូនពរអោយមានសេចក្តីសុខ រកសុីមានបានសុំអោយមានសេចក្តីសុខ ទាំងដើរ សុខទាំងដេកសុខទាំងអង្គុយ សុខគ្រប់ប្រការ។

សូមបញ្ជាក់ដល់បងប្អូនទាំងអស់គ្នាអោយបានជ្រាប់ថា ប្អូនប្រុសមិនអាចមករៀន និងនៅជាមួយខ្ញុំបាទបានទេ មូលហេតុ ដោយប្អូនប្រុសមានប្រពន្នកូនដល់ទៅពីរនាក់ ចឹងហើយប្អូនបានបដិសេធមកមិនបានទេ។ សូមជួយShare ដើម្បីអោយបានបងប្អូនជួយពួកគាត់ជាបន្តទៀតផង ពួកគាត់មានជីវភាពពិបាកណាស់ នៅថ្ងៃមិញជួយបាន4នាក់”៕

Related posts

Leave a Comment