ឃើញប្អូនស្រីនិងកូនគួឲ្យអាណិតខ្លាំងពេក លោកតាន់ គឹមសួរ សម្រេចចិត្តនឹងជួយដល់ប្អូន តែបងប្អូនអាចចូលរួមដល់ប្អូន តាមរយៈ…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ែវ អុី បានបង្ហោះសារពីជីវិតដល់ក្រលំបាករបស់ខ្លួន ក្រោយពីចាញ់បោក ការលួងលោមរបស់បុរសជនជាតិចិន រហូតមានកូនមួយ ហើយក៏រត់ចោលនាងបាត់ ទុកឲ្យនាងរស់នៅយ៉ាងកណ្តោចកណ្តែង ជាមួយកូន គ្មានអ្វីហូប គ្មានប្រាក់បង់ថ្លៃផ្ទះជួលឲ្យគេ។ គាត់ជាមនុស្សស្រីខ្លួនតែមួយចាញ់បោកពាក្យលួងលោមរបស់មនុស្សប្រុសម្នាក់ដែលជាជនជាតិចិន សន្យាថាស្រឡាញ់នាងនឹងមេីលថែនាងតែតាមការពិត បានបោកប្រាស់ខ្លួនប្រាណនាងតែប៉ុណ្ណោះ ….! កូនកេីតមកត្រូវឪពុករត់ចោល គ្មានទីពឹង ជីដូនកាត់កាលចោលមិនទទួលស្គាល់ …! សម្រាលកូនបាន ២ថ្ងៃ ពេទ្យអោយចេញព្រោះគ្មានថវិការអោយថ្លៃសម្រាល …. អាហារក៏គ្មានគ្រប់គ្រាន់ សម្ភារៈកូនក៏គ្មានគ្រប់គ្រាន់ ……! ខ្ញុំនឹងមិត្តភក្ត័ក្រុមកាងាររបស់ខ្ញុំគ្មានអ្វីច្រេីនទេមានតែទឹកចិត្តបន្តិចបន្តួច រួមជាមួយអង្ករ២០គីឡូជូនបងស្រីគ្រាន់ពិសារ 😥🙏🏻🙏🏻 សូមជួយបងស្រីផងគាត់ពិបាកខ្លាំងណាស់ ហេីយសរសៃខ្ចីស្របពេលប្តីរត់ចោល ម្តាយក៏បោះបង់ចោលតែលតោលគ្មានអ្នកទីពឹងមេីលថែរទេសូមអ្នកទាំងអស់គ្នាមេត្តាប្រណៃជួយបងស្រីម្នាក់បន្តិចផងព្រោះគាត់គ្មានទីពឹងឯណាទេសព្វថ្ងៃនៅផ្ទះជួលមិនមានលុយបង់ផ្ទះទៀត …! 😪🙏🏻បេីអាចជួយ shareអោយអ្នកដែលគាត់មានចិត្តបុណ្យបានឃេីញផង🙏😥❤️️លេខទូសព្ទរបស់បងស្រីផ្ទាល់ 096 835 5524″។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានឲ្យដឹងថា “ថ្ងៃនេះខ្ញុំនឹងពាំនាំថវិកាមួយចំនួនផ្តល់ជូនក្មេងស្រីម្នាក់នេះដែលត្រូវចាញ់បោកការលួងលោមរបស់បុរសជនជាតិចិនម្នាក់ រហូតមានកូន ឥឡូវនេះបុរសម្នាក់នោះរត់ចោលដោយមិនមានការទទួលខុសត្រូវអ្វីទាល់តែសោះ គ្រួសារក៏កាត់កាលនាងចោលទៀត ហើយនាងកំពុងតែជួបនូវការខ្វះខាតយ៉ាងខ្លាំង។

ដូចនេះហើយ បើមានសប្បុរសជនចង់ចូលរួម អាចចូលរួមតាមរយៈខ្ញុំបាទបាន បិទទទួលត្រឹមល្ងាចនេះ🙏🙏🙏”។

Related posts

Leave a Comment