ប្រយ័ត្នចាញ់បោកគេ! មន្ទីរពេទ្យគន្ធបុប្ផាមិនបានអនុញ្ញាតឲ្យបុគ្គលណា ​កៀរគរមូលនិធិសប្បុរសធម៌នៅឡើយទេ​…

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៣០ ខែឧសភានេះ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្ដីសម្រេច ស្ដីពីក្រមសីលធម៌សម្រាប់បុគ្គលកៀរគរ និងប្រមូល ឬទទួលវិភាគទានបរិច្ចាគសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលកំណត់អំពីយន្តការ និងវិធានការ ចំពោះបុគ្គលកៀរគរ និងប្រមូលអំណោយ ឬបុគ្គលទទួលវិភាគទានសប្បុរសធម៌ទាំងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់បុគ្គល ឬក្រុមបុគ្គលទាំងអស់ ដែលមានបំណងចូលរួមកៀរគរមូលនិធិសប្បុរសធម៌ សូមធ្វើការទំនាក់ទំនងមកលេខាធិការដ្ឋានរបស់មូលនិធិ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា និងទទួលបានសម្បទា ក្នុងការកៀរគរនូវមូលនិធិសប្បុរសធម៌ដើម្បីគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ មូលនិធិគន្ធបុប្ផាកម្ពុជា មិនទាន់បានអនុញ្ញាតជាផ្លូវការដល់បុគ្គល ឬក្រុមបុគ្គលណាមួយ ដែលមានបំណងចូលរួមកៀរគរនូវមូលនិធិសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឡើយទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment