មានការចែករំលែក កោតសរសើរ និងអាណិតជាខ្លាំង ទៅលើក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ដែលនាងតែងតែដើរតែម្នាក់ឯងមកទិញម្ហូបរាល់ថ្ងៃ ដោយគ្មានឪពុកម្ដាយ ដូចជាមនុស្សធំអ៊ីចឹង។
ថ្ងៃមួយរឿងនេះ ត្រូវបានលាតត្រដាង ហើយដឹងការពិត ដោយនាងតូចអាយុ ៦ឆ្នាំនោះមានឈ្មោះ Xiao Jia នាងក៏មានឪពុកម្ដាយ និងប្អូនតូចម្នាក់ទៀតផងដែរ ដែលរស់នៅជាមួយគ្នារាល់ថ្ងៃ។
ប៉ុន្តែជាអកុសល ឪពុកម្ដាយរបស់ក្មេងស្រីនេះ បែរជាពិការភ្នែកទាំងសងខាង ដែលបន្ទុកមើលថែគ្រួសារ ត្រូវធ្លាក់មកលើនាង ដែលមានអាយុត្រឹមតែ ៦ឆ្នាំ។
ឪពុករបស់នាងឈ្មោះ Hehe វ័យ ៤៣ឆ្នាំ ពិការភ្នែកបន្ទាប់ពីមានកូនស្រីម្នាក់ទៀតឈ្មោះ Yang Li ហើយម្ដាយរបស់នាងតូចវិញជាស្រ្តីពិការភ្នែកវ័យ ៣០ ឆ្នាំ ឈ្មោះ Chang។ បច្ចុប្បន្នប្ដីប្រពន្ធនេះពិការភ្នែកទាំងពីរនាក់។
នាងតូចនោះបានរៀនធ្វើការងារផ្ទះផង ទិញម្ហូបផង ចម្អិនម្ហូបផង ដឹកដៃឪពុកម្ដាយ និងមើលថែប្អូនប្រុសម្នាក់ទៀត។ ហើយនាងតូចម្នាក់នេះអាយុទើបតែ ៦ ទេ ប៉ុន្ដែធ្វើការងារប្រៀបដូចជាមនុស្សជំទង់ទៅហើយ៕