ប្រពៃណាស់! នៅទីតាំងពយលោកយាយជំទាវម៉ៅ នឹងមានការឆ្លាក់ពាក្យថា « ខ្មែរធ្វើបាន »

នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្រោមសារដ៏មានអត្តន័យ ដោយមនុស្សជាច្រើនប្រើប្រាស់។ នៅក្នុងពាក្យមួយយ៉ាងខ្លី និងពោលពេញទៅដោយអត្តន័យនោះថា “« ខ្មែរធ្វើបាន »។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា “នឹងមានការឆ្លាក់ពាក្យ « ខ្មែរធ្វើបាន » ទីតាំងពយលោកយាយជំទាវម៉ៅ មហាវិថីជំទាវម៉ៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន​បានធ្វើការ ពេញចិត្ត និងរីករាយបំផុត នៅពេលដែល សារយ៉ាងមួយនេះ។ មានបងប្អូនសំដែងការត្រេក និងលើកឡើងថា សូមអបអរសាទរ ចំពោះការដាក់ឈ្មោះមហាវិថី ជំទាវម៉ៅ ដោយសារតែពលរដ្ឋខ្មែរយើង មានជំនឿជឿជាក់លើ ការឃុំគ្រងថែរក្សាទឺកដីព្រៃភ្នំ ក្រំថ្ម ជ្រោះ ជ្រៅជ្រលងដងអូរ បុពតា មហាសាគរ ស្រុក យើង ដែលមានអាស្រម របស់គាត់នៅមាត់ជ្រោះ ជ្រៅ ភ្នំពេជ្រនិល ផ្លូវជាតិលេខបួន៕

Related posts

Leave a Comment