សូមប្រញាប់ឡើង!! អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អលចនទ្រព្យទាំងអស់ សូមអញ្ជើញមកប្រកាសពន្ធ ឲ្យទាន់ពេលវេលាកំណត់ បើមិនចង់…

អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តទាំងអស់ មេត្តាជ្រាបថា អនុលោកតាមប្រកាសលេខ ៤៩៣ ស ហ វ.ប្រក ចុះថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសលេខ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី០៥ ខែកក្តដា ឆ្នាំ១៩៩៦​ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២០ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋាពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ​ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២០នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាល់អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន។

Related posts

Leave a Comment