ទីបំផុតស្គាល់មុខមាត់ពិត កវីនិពន្ធជំនាន់ដើម ម្ចាស់បទ “ផ្ការីកក្នុងចិត្ត” ហើយ, បងប្អូនមានពាក្យអ្វីលើកទឹកចិត្ត និងជូនពរគាត់ទេ? (មានវីដេអូ)

លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់ មី តារាកំប្លែងដ៏ល្បីល្បាញមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលមានប្រវត្តិធ្លាប់ធ្វើជាកម្មករសំណង់ ទំរាំល្បីមកដល់សព្វថ្ងៃនេះ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ នាយ។

ពាក់មី មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យមហាជនជាច្រើន សើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ មកទល់សព្វថ្ងៃនេះ។

បើទោះមិនសូវជារវល់ខ្លាំង ក្នុងវិស័យសិល្បៈក៏ដោយ ក៏នាយ ពាក់មី តែងតែ បង្ហាញសកម្មភាពផ្សេងៗ តាមរយៈហ្វេសប៊ុករបស់ខ្លួនជាហូរហែ ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន។

ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ នាយ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៀតហើយ ក្រោយនាយ បានបង្ហាញមុខ កវីនិពន្ធជំនាន់ដើមម្នាក់។ ក្នុងនោះ នាយ ពាក់មី បានភ្ជាប់សារខ្លីមួយថាបញ្ជាក់បន្ថែមថា ៖ “ស៊ែរ និង ខមមិន លើកទឹកចិត្តគាត់ម្នាក់មួយផង​ លោកតា អ៊ុក សំអាត កវីនិពន្ធជំនាន់ដើម ម្ចាស់បទ ៖ ផ្ការីកក្នុងចិត្ត ដែលជាសំនៀងរបស់អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត​ មានពាក្យអីជូនពរគាត់អត់”។

ក្រោយស្តាប់រឿងរ៉ាវខ្លះៗហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់ថា “ផ្ការីកក្នុងចិត្ត ខារ៉ាអូខេច្រៀងគ្មានថ្ងៃណាលោះ ចៀងឡើងជាប់ជាបទប្រចាំត្រគោលខ្ញុំហើយ” អ្នកខ្លះទៀតបន្ថែមថា “សូមជូពរលោគ្រូអោយមានសុខភាពល្អ ជួបតែសចក្ដីសុខ” មានម្នាក់ទៀតបន្តថា “មាន ន័យណាស់បទនឹង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment