ពិតជាកម្របានឃើញណាស់! ថៅកែហាងពេជ្រ ថតរូបជុំគ្នាជាមួយ ស្វាមី និងកូនជាទីស្រឡាញ់ មើលទៅពិតជាមានសុភមង្គល ណាស់ ថែមទាំងជូនសារមួយឃ្លាដ៏មានន័យថា…

លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។

ទោះរវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១​ ខែឧសភា ឆ្នាំ ២០២០ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះកម្របានឃើញរូបភាពបែបនេះណាស់ ដោយលោកស្រី បានថតរូបជុំគ្នាជាមួយស្វាមី និងកូនជាទីស្រឡាញ់ មើលទៅពិតជាមានសុភមង្គលណាស់ ព្រមទាំងបានភ្ជាប់សារដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍មួយថា ៖

“នេះជារូបភាពដែលបុគ្គលគ្រប់រូប ចង់បាន ទោះជាមាន ឬក្រ ក៏ចង់អោយមានការជួបជុំ ជូនពរ បងប្អូនទាំងអស់ អោយមានសេចក្តីសុខគ្រប់ៗគ្នា”៕

Related posts

Leave a Comment