ជួយគាត់ផងបងប្អូន! តារាកំប្លែង តាចេក បន្ត​លក់​ផ្លែឈើ​នៅមុខ រី​សត​កាច់ជ្រុង​ផ្លូវ​ចូល​ដំណាក់​ដំរី ជួយ​ទិញ​គាត់​ផង…

ភ្នំពេញ​ ៖​ លោក​ឈុំ ប៊ុន​ឈឿន ហៅ​តា​ចេក ធ្លាប់ជា​តារា​កំប្លែង​មាន​ប្រជាប្រិយភាព ហើយ​បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​អស់​រយៈពេល​ជា​យូរ​ដែរ​ហើយ​នោះ នៅតែ​បន្ត​លក់​ផ្លែឈើ​ដដែល នៅមុខ​រី​សត កាច់ជ្រុង​ផ្លូវ​ចូល​ដំណាក់​ដំរី សូម​បងប្អូន​ជិះ​ឆ្លងកាត់​ទីនេះ ជួយ​ទិញ​ផង។

កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ លោកតា​ចេក បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​ជាមួយនឹង​ការ​សរសេរ​សារ​យ៉ាង​ខ្លី​ថា «​គីរីរម្យ​យើង​នឹង​បើ​ចង់​ហូប​អាច​ចូល​ទិញ​បាន​អគុណ​សុខ​សប្បាយ​ណា​លក់​មុខ​រី​សត​កាច់ជ្រុង​ផ្លូវ​ចូល​ដំណាក់​ដំរី​»​។​

ទោះ​ជា​បែប​នេះ​ក្ដី ថ្លែង​ប្រាប់​គេហទំព័រ​ក្នុង​ស្រុក​នា​ពេល​កន្លង​មក តាចេក បាន​ប្រាប់​ថា លោក​​មាន​កូន​ស្រី​ម្នាក់​​ បាន​ទៅ​រក​ស៊ី​លក់​ផ្លែ​ឈើ​នៅ​ស្ពាន​​ទី​២ ផ្លូវ​ឡើង​ទៅ​ភ្នំ គិរីរម្យ ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​លោក​តែង​តែ​ទៅ​លេង​ញឹក​ញាប់។

លោក​ថា នៅ​ទី​នោះ​បច្ចុប្បន្ន​ដល់​រដូវ​​ផ្លែ​ឈើ​ច្រើន​មិន​ថា ទុរេន សាវម៉ាវ ដូង កំពីង​រាជ គឺ​​សម្បូរ​ខ្លាំង​ណាស់ ដូច្នេះ បើ​សិន​ជា​បង​​ប្អូន​​ទៅ​លេង​ទី​នោះ សូម​ជួយ​ទិញ​កូន​ស្រី​លោក​ផង ហើយ​ចំពោះ​អ្នក​ភ្នំពេញ​វិញ ​អាច​​ទាក់​ទង​បាន លោក​នឹង​ឲ្យ​កូន​ស្រី​​ផ្ញើ​មក ដឹក​ឲ្យ​ដល់​ផ្ទះ​តែ​ម្ដង ​តម្លៃ​វិញ​លក់​ដូច​គេ​ដូច​ឯង។

ការ​ទៅ​​​លក់​ផ្លែង​ឈើ​ នៅ​ផ្លូវ​ឡើង​ទៅ​រមណីយដ្ឋាន​គិរីរម្យ របស់​​​តាចេក មិន​ទៅ​លក់​ជា​ប្រចាំ​ឡើយ ពោល ដូច​បាន​លើក​ឡើង គឺ​លោក​ទៅ​ជួយ​លក់​ពេល​ដែល​ទៅ​លេង​កូន​​ស្រីៗ និង ចៅៗ​ម្ដង​​ម្កាល​ប៉ុណ្ណោះ ទីតាំង​​ប្រកប​អាជីវកម្ម​អចិន្ត្រៃយ៍​របស់​លោក គឺ​លោក​នៅ​តែ លក់​ភេសជ្ជៈ​គ្រប់​មុខ​នៅ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ផ្លូវ​ទៅ​ទន្លេបាទី​ ម្ដុំ​ហួស​រង្វង់​មូល​គូរ​ស្រូវ ដដែល។ ដូច​នេះ​ប្រសិន​បើ​បង​ប្អូន​ចង់​ជួយ​ទិញ​ផ្លែ​ឈើ​ធម្មជាតិ​ពី តា​ចេក អាច​ទាក់​ទង​លេខ​ទូរសព្ទ លោក​ផ្ទាល់ 012704372៕

Related posts

Leave a Comment