ផ្ទុះការភ្ញាក់ផ្អើល និងល្បីពេញអ៊ីនធើណេត ទាក់ទិនទៅនឹងលោកសង្ឃថៃ ៣អង្គ ក្រោយលេងហ្គេមឈ្នះ ក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិក។យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះ មានក្រុមកីឡាអេឡិចត្រូនិក ឬ Esport ដែលជាក្រុមព្រះសង្ឃមកពីសាលាសង្ឃ Balee Sathit Suksa ក្នុងប្រទេសថៃ
បានចូលរួមការប្រកួតកីឡាអេឡិចត្រូនិក ហើយព្រះតេគុណទាំង ៣អង្គនេះបានយកឈ្នះការប្រកួតនេះ ក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិកដ៏ល្បីមួយ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។
ប្រភពដដែលបានឱ្យដឹងថា លោកសង្ឃថៃ ៣អង្គនេះ រៀនធម៌តែ ២០ម៉ោងក្នុងមួយសប្តាហ៍ ហើយពេលទំនេរនៅសេសសល់ ព្រះតេជគុណក៏រៀនកុំព្យូទ័រ ហើយក៏ចាប់អារម្មណ៍កីឡាអេឡិចត្រូនិក ក៏សាកល្បងចូលរួមប្រកួតយកតែម្តង។យ៉ាងណាមិញ ការប្រកួតកីឡាអេឡិចត្រូនិកនេះមានឈ្មោះថា KKU Nong Khai Fair 2019 ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Khon Kaen ក្នុងប្រទេសថៃ៕ប្រភព៖ ហ្វេសប៊ុក