ចង់ទៅលេងអត់? មហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ឯកឧត្តម គួច ចំរើន បង្ហោះរូបប៉ុន្មានសន្លឹកនេះ ហើយបញ្ជាក់ថា “ឆ្នេរកាន់តែស្អាត​ ផ្លូវកាន់តែងាយធ្វើដំណើរ​ ភ្ញៀវកាន់តែច្រើន​ ហត់បន្តិច​ តែរីករាយ​ និង​ ស្វាគមន៍​ បន្ថែមទៀត”

នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ នេះ គេឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាពទូទៅ ភ្ញៀវដែលមកលេងនៅឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ មើលទៅពិតជាមានអ្នកមកលេងច្រើនណាស់ សឹងតែមិនគួរឲ្យជឿ។

ឯកឧត្តម បានភ្ជាប់សារដ៏រីករាយមួយថា៖ “ឆ្នេរកាន់តែស្អាត​ ផ្លូវកាន់តែងាយធ្វេីដំណេីរ​ ភ្ញៀវកាន់តែច្រេីន​ ហត់បន្តិច​ តែរីករាយ​ និង​ ស្វាគមន៍​ បន្ថែមទៀត​ ។ រូបថត​ ៣០-០៥-២០​ ។”។

ក្រោយពីឃើញទិដ្ឋភាពទាំងនេះហើយ ធ្វើឲ្យបងប្អូនដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូល comment ថា “ចង់ទៅលេងម្តង, ខានយូរមកហើយ” អ្នកខ្លះទៀតបន្ថែមថា “ខ្ញុំប្រហែលនឹងអាចទៅលេងកំពង់សោម វិញហើយ”។

មិនទាន់អស់ទេ មានម្នាក់ទៀតបន្តថា “ខ្ញុំរីករាយណាស់ ពេលលោកអភិបាលខេត្តដឹកនាំខេត្តណារីកចម្រើនខេត្តនឹង” ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលពួកគាត់មានបំណងនឹងទៅលេងខេត្តមួយនេះ ក្នុងពេលឆាប់ៗខាងមុខហើយ៕

Related posts

Leave a Comment