រដ្ឋមន្ត្រីកសិកម្ម ហួសចិត្តពេលឃើញនៅមានករណីលួចដឹកឈើ តាមសាទែនឡាន…

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម វេង សាខុន បានសម្តែង ការហួសចិត្តជាខ្លាំង ដោយបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «មកដល់ជិតពាក់កណ្តលឆ្នាំ ២០២០ ទៅហើយ នៅតែមិនទាន់បានបិទបញ្ចប់នូវការប្រើប្រាស់ល្បិចកលរបស់ជនល្មើសក្នុងការដឹកជញ្ជូនផលព្រៃខុសច្បាប់នៅឡើយ »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការសម្តែងការហួសចិត្តរបស់រដ្ឋមន្ត្រី ក្រសួងកសិកម្មនេះ ដោយលោកបានឃើញ​កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ ដោយក្រុមបង្ក្រាបបទល្មើសខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប រួមសហការណ៍ជាមួយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី និង កងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំ ដោយលោក សេង វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានចាប់ឃាត់រថយន្តមួយគ្រឿងនៅត្រង់ចំណុចភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រថយន្តម៉ាក FUSO ពាក់ស្លាកលេខ 2C-2859 ដឹកឈើប្រណិត(ធ្នង់) ចំនួន ២១២ដុំ ស្មើនឹង ៩ ម៉ែត្រត្រីគុណ ២៧១ ដឹកជញ្ជូនឈើអារដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅពេលចាប់ឃាត់ ជនល្មើស បានរត់គេចខ្លួនបាត់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វត្ថុតាងនៃបទល្មើសដូចរៀបរាប់ខាងលើត្រូវបានក្រុមការងារសមត្ថកិច្ចយកទៅរក្សាទុកនៅ ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិ ព្រះដាក់ ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ដើម្បី ចងក្រងសំណុំរឿងតាមនិតិវិច្បាប់ស្តីពីព្រៃឈើ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment