នៅថ្ងៃទី៣០ ខែឧសភានេះ ហ្វេសបុកផេកផ្លូវការរបស់ Dr. Beat Richner បានចេញផ្សាយនូវខ្លឹមសារបកស្រាយ ជុំវិញបញ្ហាមានគណនីហ្វេសបុកមួយដែលមានឈ្មោះ Ny NaVat Tra បានបង្ហោះលក់ថ្នាំវីតាមីនសម្រាប់ ក្មេងៗ ញាំ ឡើងគីឡូ ដោយអះអាងថា ជាថ្នាំរបស់ មន្ទីពេទ្យគន្ធបុប្ផា ខណៈ ដែលខ្លួនធ្វើការនៅមន្ទីពេទ្យស្រាប់។
ហ្វេសបុកផេកផ្លូវការរបស់ Dr. Beat Richner បានបន្តថាការ បន្លំបំភ្លៃ យកឈ្មោះ មន្ទីរពេទ្យគន្ធបុប្ផាមកប្រើ គឺបានបំផ្លាញកិត្តិយសមន្ទីពេទ្យយ៉ាងធ្ង ន់ធ្ងរ ដើម្បីតែផលប្រយោជន៍ ខ្លួនឯង ខណៈម្ចាស់គណនីឈ្មោះ Ny NaVat Tra មិនមែនជាបុគ្គលិ ករបស់មន្ទីពេទ្យគន្ធបុប្ផាឡើយ។
គណនីហ្វេសបុក ដែលត្រូវបានមន្ទីពេទ្យគន្ធបុប្ផាអះអាងថា បោកប្រាសនោះ បានសរសេរខ្លឹមសារ ភ្ជាប់ជាមួយដបថ្នាំមីតាមីនថា “មានម៉ាក់ៗណាចង់បាន ខ្ញុំមានលក់ ព្រោះខ្ញុំធ្វើការនៅពេទ្យស្រាប់ វីតាមីនជួយអោយក្មេងញាំបាន នឹងឡើងគីឡូ ប្រើបានតាំងពីកើត មិនប៉ះពាល់សុខភាពកូន វីតាមីនរបស់ពេទ្យគន្ធបុប្ផា”។
មន្ទីពេទ្យគន្ធបុប្ផា បានអំពាវនាវសូមឲ្យសាធារណជន មេត្តាមានការប្រុងប្រយ័ត្នកុំជឿតាមចំពោះការបោកប្រាស់ដ៏អាក្រក់នេះ ហើយមន្ទីពេទ្យសូមធ្វើការបដិសេធចំពោះអ្នកពាក់ព័ន្ធនូវអំពើឆបោកនេះ៕