តារាកំប្លែងលោក អៀង ចេនឡា ថា ជំនាន់លោកទម្រាំបានក្លាយជាតារា ត្រូវឆ្លងកាត់ការប្រឡង បានពាន់រង្វាន់រាប់មិនអស់ ទើបក្លាយជាតារា មិនឥឡូវគ្រាន់តែ Tik Tok or Facebook ក៏ក្លាយជា..

តារាកំប្លែងដែលមហាជន គ្រប់មជ្ឈដ្ឋានបានស្គាល់ និងទទួលបានសំណើចគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ការសម្តែងរបស់លោក តែងតែធ្វើឲ្យមហាជនកោតសរសើរ ទឹកភាពកំប្លុកកំប្លែងរបស់លោក អៀង ចេនឡា តារាកំប្លែង មិនចេះរីងស្ងួត តែងតែផ្តល់សំណើចគ្រប់ពេល ដល់ប្រជាពលរដ្ឋខ្មែរឲ្យសើចសប្បាយបំភ្លេចអស់ទុក្ខកង្វល់នៅក្នុងចិត្ត។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោក អៀង ចេនឡា បានបង្ហោះយ៉ាងចាក់ដោតថា “ទំរាំឈានដល់ចំនុចនេះ ខ្ញុំត្រូវឆ្លងកាត់ឧបសគ្គ ការតស៊ូជូរចត់ គ្រប់រស់ជាតិ ឆ្លងកាត់ការបណ្ដាលពីលោកគ្រូអ្នកគ្រូ និងសិល្ប:រៀមច្បងជាច្រើន ឆ្លងកាត់ការប្រលងដើម្បីទទួលបានពាន់រង្វាន់រាប់មិនអស់ ទើបអាចក្លាយជាអ្នកសិល្ប:មួយរូប ដែលទស្សនិកជនស្គាល់ តែសម័យឥលូវគ្រាន់តែលេងTik Tok or Facebook ក៏អាចអោយគេលើកតំកើងមកក្លាយជាអ្នកសិល្បះបានដែរ តើតំលៃនៃអ្នកសិល្បៈនៅកន្លែងណា ខ្ញុំមិនយល់ ហើយក៏កុំឆ្ងល់ថាហេតុអីគេមិអោយតំលៃអ្នកសិល្បៈ …..!”។

Related posts

Leave a Comment