កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វីដេអូឃ្លីបមួយ បានធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពរថយន្ដម៉ាក RollRoyce ពណ៏ស មួយគ្រឿង ដែលត្រូវបានគេស្គាល់ថា ជារបស់អ្នកនាង Love Riya បានចតបញ្រ្ចាស់ទិសចរាចរណ៏ មិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេង ស្ថិតនៅមុខព្រះបរមរាជវាំង ក្បែរព្រះអង្គដង្កើ បង្កធ្វើឲ្យមានការកកស្ទុះចរាចរណ៍យ៉ាងខ្លាំង។
ចំពោះវីដេអូឃ្លីបមួយនេះ ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងចាស់ដៃ និងបានលើកឡើងថា ម្ដេចមិនរកកន្លែងចតឡានឲ្យបានត្រឹមត្រូវសិន មុននឹងចុះទៅអុជធូប ឬក៏អាងថាខ្លួនមានទឹកលុយចង់ធ្វើអ្វីបានតាមតែអំពើចិត្ដឬ? ហើយអ្វីដែលកាន់តែហួសចិត្ដនោះ គឺបើកភ្លើងសញ្ញាសុំផ្លូវ យ៉ាងរំភើយថែមទៀតផង។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីមានការរិះគន់នេះបានកើតឡើងមក អ្នកនាង Love Riya ក៏បានឡាយវីដេអូ ដោយមិនព្រមទទួលស្គាល់កុហសឆ្គងរបស់ខ្លួនចំពោះរឿងខាងលើឡើយ រហូតធ្វើឲ្យលោក K01 ទ្រាំពុំបានក៏ចេញវីដេអូមួយផ្ញើទៅកាន់ អ្នកនាង Love Riya ដែលលោក K01 បានលើកឡើងថា៖
“បើកបរសុទ្ធតែរថយន្ដម៉ាក Roll Royce បើកបរមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេង ហើយភ្លើបែបនេះទេ មិនបាច់មានឡាននោះទេ”។ លោកបានបន្ដទៀតថា៖”គិតៗថាមានឡានទំនើបបែបនេះ យកទៅចតបញ្ច្រាស់គេឯង ធ្វើឲ្យកកស្ទះចរាចរណ៍ បែបគិតថាខ្លួនឯងអស្ចារ្យហើយមើលទៅ មើលទៅថាខ្លួនឯងវាឡូយជាងគេជាងឯងហ្នឹងមែន! ហាខ្ញុំសួរ…គិតថាខ្លួនឯងមានពេជ្រ មានមាសពេញខ្លួន អស្ចារ្យមែន ដែលមានតាកុងឡានបើកហ្នឹងអស្ចារ្យមែន ហើយបើកបរភ្លើគ្មានស្គាល់ស្ដាំ ស្គាល់ឆ្វេងហ្នឹង”។