ច្បាស់ការណ៏ហើយ!! តាមពិតកែវដែលគាត់កាន់គឺទឹកស្ទីង(Sting) មិនមែនស្រាបៀនោះទេ បានន័យថាគាត់ពិតជាល្អ( មិនចេះ ញុាំស្រា មិនចេះលេងល្បែង និងមិនចេះទាក់ទងស្រីផ្តេសផ្តាស)ដូចការលើកឡើងរបស់គូដណ្តឹងគាត់មែន

ស្នេហាមួយអាចកើតឡើងបានសូម្បី ១ វិនាទីនៅពេលដែលយើងបានជួបនឹងមនុស្សម្នាក់ ដែលមានឧបនិស្ស័យ មានអត្តចរិតស្រដៀងគ្នា ឬមានចំណុចពិសេសណាមួយដែលចាក់ដល់បេះដូងយើងក៏អាចស្រលាញ់ភ្លាមៗដោយមិនរង់ចាំពេលវេលា ។

ស្នេហាពិតប្រាកដមិនមែនទាល់តែមើលចិត្តគ្នារាប់ឆ្នាំ តែវាអាស្រ័យលើជម្រៅនៃក្ដីស្រលាញ់ និងមនោសញ្ចេតនាដែលមានឱ្យគ្នានោះជ្រាលជ្រៅកម្រិតណា ។ ជាក់ស្ដែងនារីម្នាក់ដែលមានគណនីហ្វេសប៊ុក LY Lyy បានបង្ហាញស្នេហារបស់ខ្លួនស្គាល់គ្នាត្រឹម ២ ថ្ងៃទាក់ទងគ្នាត្រឹម ២ខែទៀត ក៏អាចឈានទៅរកស្នេហាមួយ រហូតដល់បានភ្ជាប់ពាក្យជាមួយគ្នាជាគូអនាគត បន្ថែមពីនោះនារីជាគូដណ្តឹងបានសរសេររៀបរាប់ពីចំណុចល្អៗ ( មិនចេះ ញុាំស្រា មិនចេះលេងល្បែង និងមិនចេះទាក់ទងស្រីផ្តេសផ្តាស) របស់គូណ្តឹងខ្លួនរហូតធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកព្រោងព្រាតក៏មានអ្នកជួយត្រេកករនឹងជីវិតគូមួយនេះ តែក៏មានអ្នកខ្លះមានគំនិតអវិជ្ជមានរហូតស្វែងរករូបថតពីមុនរបស់បុរសជាគូដណ្តឹងដែលកំពុងញុាំអីនៅក្នុងហាងមួយហើយក្នុងដៃមានកាន់កែវសណ្ឋានដូចជាបៀរយ៊ែរដែលខុសពីការលើកឡើងរបស់ខាងស្រីដែលធ្វើផ្ទុះការខមមិនចំអកឡកឡើយកាន់តែខ្លាំងឡើង។ យ៉ាងណាមិញតាមការបញ្ជាក់បន្ថែមទៀតរបស់សាមីខ្លួន និងមិត្តភក្តិដែលបានទៅញុាំអីជាមួយគ្នាដូចមានក្នុងរូបថត តាមពិតក្នុងកែវនោះមិនមែនជាបៀរយ៊ែរនោះទេ គឺជាទឹកស្ទីងប៉ុណ្ណោះ ដោយសាវីខ្លួនខាងស្រីបានរៀបរាប់ថា៖ ស្រាlogo ថ្មី ស្រាគ្មានពពុះ ស្រាពណ៌លឿងឡើងចែងចាំង!!
សូមមេត្តាដល់អ្នកទាំងអស់គ្នា ឈប់និន្ទានឹងរឿងជីវិតគេទៅ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹងទេ ខ្ញុំមិនខ្វល់ថាតទៅមុខគាត់ប្រែរឺយ៉ាងណាទេ សំខាន់បច្ចុប្បន្នគាត់ល្អនឹងខ្ញុំ ហើយសូមកុំលើកយកអ្នកផ្សេងមកប្រៀបធៀបរឺមកនិយាយអី ព្រោះចិត្តមនុស្សមិនដូចគ្នាទេហើយក៏គ្មានអ្នកណាមើលចិត្តមនុស្សឃើញដែរ មកពីខ្ញុំមានមនុស្សល្អក្បែរខ្លួនទើបខ្ញុំហ៊ាននិយាយបែបនឹង បើគាត់មិនល្អខ្ញុំក៏មិនលើកយកមកនិយាយនាំតែខ្មាស់មាត់ខ្លួនឯងទេ
ខ្ញុំបកស្រាយពិននឹងល្មមនឹងអ្នកទាំងអស់គ្នាអាចយល់នឹងពិចារណាបាន

យោងតាមការបកស្រាយខាងលើនេះសបញ្ជាក់អោយឃើញថាគូដណ្តឹងរបស់នាងពិតជាល្អ (មិនចេះញុាំស្រា មិនចេះលេងល្បែង និងមិនចេះទាក់ទងស្រីផ្តេសផ្តាស) ដូចជាការរៀបរាប់ពីខាងដើមក៏ពិតមែន។ ដូចគ្នានេះដែរ​ នេះជាមេរៀនមួយរបស់យើងរាល់គ្នាដែលពុំគួរវិនិច្ឆ័យមនុស្សដោយឃើញតែរូបថតមួយជ្រុង យ៉ាងណានោះជារឿងគ្រួសាររបស់ពួកឃើញគេជួបមនុស្សល្អៗគួរតែជួយត្រេកអរ ធ្វើល្អ គិតល្អ ដើម្បីអោយមាននិស្ស័យជួបមនុស្សល្អដូចគេផងដែរ។

Related posts

Leave a Comment