សង្ឃឹមថាចឹងចុះ!! លោក ផែង វណ្ណៈ ជឿជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​រកយុត្តិធម៌​ជូន​លោក​គ្រូ​ អ៊ូ​ ជាលី​ ជាក់ជាពុំខាន​…

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ​បានបង្ហោះសារឲ្យដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បេីកសវនាការ​សំណុំរឿង​ លោក​គ្រូ​ អ៊ូ​ ជាលី​ នៅរសៀល​ថ្ងៃទី​ ៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ។

លោកគ្រូ​ អ៊ូ​ ជាលី​ បានរងការចោទ​ប្រកាន់​យ៉ាង​អយុត្តិធម៌​បំផុត​ពី​សំណាក់​ ព្រះរាជអាជ្ញា​រង​ តុប​ ឈុន​ឡុង​ និង​ ចៅក្រម​ លីនដា​ សម័យ​ នៅ​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ ថាបាន​ បេីកបរ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិនប្រុង​ប្រយ័ត្ន​បណ្ដាល​អោយ​ស្លាប់​អ្នកដទៃ​ ។ ការចោទ​ប្រកាន់​នោះ​ បានបង្ករអោយ​មានការរិះគន់ខ្លាំងនៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ព្រោះ​ សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្រ្ត​ និង​ នគរបាល​ចរាចរណ៍​ ក្រសួងមហាផ្ទៃ​ បានស្រាវជ្រាវ​ និង​ បញ្ជាក់​ថា​ រថយន្ត​របស់​លោក​គ្រូ​ អ៊ូ​ ជាលី​ មិនបានបង្ករ​គ្រោះថ្នាក់ចរាចរ​ណ៍​ នៅ​ភូមិ​ អង្គរបាន​ទី​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​កងមាស​ ខេត្ត​ កំពង់ចាម​ កាលពី​ថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ទេ​ ។

ដោយមេីលឃេីញ​អំពើ​អយុត្តិធម៌​បែបនេះ​ មេធាវី​របស់​លោក​គ្រូ​ អ៊ូ​ ជាលី​ បានដាក់ពាក្យស្នេីសុំអន្តរាគមន៍មក​ក្រសួង​យុត្តិធម៌​ ដេីម្បី​សុំផ្ទេរសំណុំរឿង​របស់​លោក​គ្រូ​ អ៊ូ​ ជាលី​ មកកាត់ក្ដី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ​ ។ ក្រសួង​យុត្តិធម៌​ បានឯកភាព​អោយ​សាលាដំបូង​ខេត្ត​កំពង់ចាម​ ផ្ទេរសំណុំរឿង​មកភ្នំពេញ​វិញ​ ។

ដូច្នេះ​ យេីងសង្ឃឹមជឿជាក់ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​រកយុត្តិធម៌​ជូន​លោក​គ្រូ​ អ៊ូ​ ជាលី​ ជាក់ជាពុំខាន​ ។

ប្រភព៖ Khmer News

Related posts

Leave a Comment