ទឹកចិត្តគ្រូបង្រៀន! រូបភាពអ្នកគ្រូម្នាក់ ដើរស្ពាយក្ដារខៀន ទៅបង្រៀនកូនសិស្សនៅតាមផ្ទះ កំពុងរងការសរសើរពីមហាជន!

ក្នុងអំឡុងពេលពិភពលោក រងការរាតត្បាតនៃជំងឺកូវីដ19 ដែលធ្វើឲ្យប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់នៅក្នុងពិភពលោក ជាពិសេស វិស័យអប់រំ សាលារៀនស្ទើរតែទូទាំងពិភពលោកត្រូវបានបិទទ្វារ ដោយធ្វើការបង្រៀន និងរៀនសូត្រតាមរយៈប្រព័ន្ធអ៊ីនធឺណិតវិញ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ19។

ប្រទេសកម្ពុជាយើង ក៏ដូចប្រទេសមួយចំនួនធំនៅក្នុងពិភពលោកផងដែរ បានទទួលរងនូវការប៉ះពាល់ជាច្រើនផងដែរ ដែលបង្កឡើងដោយវីរុសកូវីដ19
ចំណែកវិស័យអប់រំ សាលារៀនគ្រប់កំរិតនៅទូទាំងប្រទេស ត្រូវបានបិទទ្វារផងដែរ។

ជាមួយគ្នានេះដែរ យោងតាមគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះថាៈ គ្រូអនុ បានបង្ហោះរូបភាពអ្នកគ្រូមួយរូប ក្នុងសភាពពាក់ម៉ាស ពាក់មួក ឈរស្ពាយខៀនមួយ ដើម្បីទៅបង្រៀនកូនសិស្សនៅតាមផ្ទះ។ គណនេយ្យហ្វេសប៊ុកខាងលើ ក៏បានបន្ថែមជាមួយនឹងខ្លឹមសារថាៈ ក្នុងនាមជាម្តាយទី2 អ្នកគ្រូខិតខំណាស់ បំណងឱ្យកូនប្រុសស្រីមានអនាគតភ្លឺថ្លា អ្នកគ្រូសប្បាយចិត្តហើយ!

ជាមួយនឹងរូបភាពរបស់អ្នកគ្រូរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការកោតសរសើរ អំពីទឹកចិត្តរបស់អ្នកគ្រូ ដែលដើរស្ពាយក្ដារខៀន ទៅបង្រៀនកូនសិស្សដូចនេះ៕

Related posts

Leave a Comment