ទង្វើរល្អ សូមសរសើរ!! លោកពូអ្នករត់កង់បីម្នាក់ ប្រកាសស្វែងម្ចាស់កាបូប មានឈ្មោះថា អ៉ឹម​ វណ្ណារ៉ា បើបងប្អូនបានស្គាល់ជួយផ្តល់ដំណឹងដល់ប្អូនប្រុសផង…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បង ម៉េង អ្នកសារព័ត៌មាន បានបង្ហោះសារថា បុរសមាឌធំអ្នករត់កង់បីខ្មែរ​ប្រចាំនៅចាក់អង្រែ​ ប្រកាស​ស្វែង​រក​ម្ចាស់​កាបូប​មួយ ដែលគាត់រេីសបាននៅម្ដុំកន្លែងប៉ះកង់ជិតស្តុបចំការមន មានតែកាតគ្រីម៉ូតូ, ប័ណ្ណបើកបរ​, និងអត្តសញ្ញាណប័ណ្ណ​ឈ្មោះ​ អ៉ឹម​ វណ្ណារ៉ា រស់នៅម្ដុំទួលសង្កែ អាចទាក់ទងមកទទួលយកវិញបាន!

ចំពោះ​ទង្វើ​មួយនេះ​ពិតជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ ខណៈ​ដែល​ក្នុងកាបូបដែលរេីសបាននោះ មិនមានលុយក៏ដោយ តែ​​ឃេីញមាន​ ប័ណ្ឌសម្គាល់,កាតធនាគារផ្សេងៗ ជាពិសេសកាតគ្រីនិងប័ណ្ណបេីកបរ​ ដែលសុទ្ធតែជាឯកសារ​សំខាន់សម្រាប់ប្រេីប្រាស់​ និងពិបាកក្នុងការធ្វេីថ្មី ទេីបគាត់ជួយរក្សាទុកអោយម្ចាស់គេវិញទៅ។

ដូច្នេះ​សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរ(Share)បន្តផង​ ដេីម្បី​ឲ្យ​ដឹងដល់ម្ចាស់កាបូបលុយនេះ​ បេីសិនប្រិយមិត្តណាបានស្គាល់​ម្ចាស់កាបូប​ ក៏អាចទំនាក់ទំនងតាមទូរស័ព្ទពូអ្នករត់កង់បីខ្មែរ ដែលជាអ្នករេីសបានដោយផ្ទាល់ក៏បាន​តាមរយៈ​ 0967781754 ដេីម្បីមកទទួលយកវិញផងដែរ។

Related posts

Leave a Comment