ជួយស៊ែរឲ្យបានដល់ប្អូនប្រុសផង…លោកផែង វណ្ណៈ ប្រកាសស្វែងរក ប្អូនលួចទុរេន បើបងប្អូនស្គាល់គាត់ ជួយប្រាប់គាត់ផង…

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានលើកឡើងថា “បងប្អូន​ណាស្គាល់​ផ្ទះក្មេងលួចទុរេនប្រាប់ខ្ញុំផងខ្ញុំចង់ទិញទុរេន១០គីឡូអោយគាត់ហូប​ បេីមានលេខ​ ទូរស័ព្ទ​ ឪពុកម្ដាយ​ក្មេង​នោះ​ប្រាប់​ខ្ញុំ​ផង​ ។ សូម​អរគុណ​ !”។

គួរបញ្ជាក់ផងដែរថា ក្រោយពេលបានគិតពិចារណា និងធូរចិត្តដែលខឹងបន្តិចហើយ ម្ចាស់ចម្ការទុរេន ក៏បានសូមឲ្យសមត្ថកិច្ចយើង គ្រាន់តែធ្វើការអប់រំទៅលើយុវជនទាំងបីរូបនោះបានហើយ ដោយគាត់មិនទាមទារសំណងអ្វីទាំងអស់។

ហេតុការណ៍នេះកើតឡើងកាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ចម្ការ​ទុរេន​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភ្នំ​វ​ល្លិ៍ ជាប់​ព្រំប្រទល់​រវាង​ខេត្ត​កែប​ និង​ខេត្ត​កំពត​។​ ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ខាងលើ ក្មេង​ជំទង់​បីនាក់​រួមមាន ​៖ ទី​១-​ឈ្មោះ ល ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ,២-​ឈ្មោះ ស ឯ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​ជា​សិស្ស និង​ទី​៣-​ឈ្មោះ ស ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​ជា​សិស្ស អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ទៅ​ស៊ី​ឈ្នួល​បេះ​ម្រេច​ឲ្យ​គេ​នៅ​ភូមិសាស្ត្រ​កើតហេតុ។ លុះ​បន្តិចក្រោយមក​ ក្មេងប្រុស​ទាំងបី​នាក់ បាន​ជិះ​ម៉ូតូ​បំណង​ទៅ​ចាក់​សាំង ហើយក៏​ឃើញ​ផ្លែ​ទុរេន​ក្នុង​ចម្ការ​គេ​ក្បែរ​នោះ ក៏​ចូល​ទៅ​លួច​បេះ​១​ផ្លែ​ បំណង​ហែក​ចែកគ្នា​ហូប ស្រាប់តែ​ម្ចាស់​គេ​ឃើញ ក៏​ស្រែក​ឆោឡោ​តែម្ដង​។​

យោងតាមសមត្ថកិច្ចបានបន្តថា ខណៈដែរក្មេងៗទាំងនោះកំពុងតែលួចបេះផ្លែធុរេនបានមួយផ្លែហើយ ក្មេងៗទាំងបីនាក់ក៏ជិះម៉ូតូឌុបគ្នាបម្រុងគេងខ្លួន តែអ្នកយាមនៅចំការនោះឃើញ ក៏ផ្អើលឆឡោហើយ នាំគ្នាដេញចាប់តាមរហូតដល់ផ្ទះក្មេងៗទាំងបី ដែលរស់នៅភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ហើយចាប់បញ្ចូនឲ្យសមត្ថកិច្ចចាត់ការ ហើយទារ​សំណង​ផ្លែ​ទុរេន​មួយ​ផ្លែ គឺ​ ១​ពាន់​ដុល្លារ ស្មើនឹង ៤,០០០,០០០​រៀល។

Related posts

Leave a Comment