គាំទ្រពេញទំហឹង ! នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ធ្វើការព្រមានធ្ងន់ៗ ដល់ស្នងការទូទាំងប្រទេស ឲ្យឈប់ដាក់បារ៉ាស់ដើម្បីស្ទាក់ចាប់រថយន្ត របស់ប្រជាពលរដ្ឋ…

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈ ដែលរថយន្ត កំពុងធ្វើចរាចរណ៍ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ។

ការព្រមានរបស់អគ្គស្នងការនគរបាលជាតិគឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល រថយន្តទាំងនោះកំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ។

ប្រភព៖ BTV Cambodia

Related posts

Leave a Comment