អនិច្ចាឥណ្ឌា! គ្រាន់តែថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗជិត ​៧ពាន់នាក់ទៀត​…

(ឥណ្ឌា)៖ សម្រាប់ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងរបាយការណ៍ថ្មីរបស់អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗរហូតដល់ទៅ ៦,៩៧៧នាក់ឯណោះ​ខណៈអ្នកជំងឺ១៥៤នាក់ទៀត.បា.ត់.ប.ង់.ជី.វិត​.នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានChina Xinhua News។

តួលេខឆ្លងប្រចាំថ្ងៃខាងលើនេះ គឺខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺកូវីដ១៩កន្លងមកនេះ។ បើបូកបន្ថែមតួលេខថ្មីៗបន្ថែមទៀត​ធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១៣៨,៨៤ករណី ក្នុងនោះ.ស្លា.ប់.សរុប ៤,០២១នាក់ និងជាសះស្បើយឡើងវិញ ៥៧,៧២១នាក់ ខណៈ ៧៧,១០៣នាក់កំពុងសម្រាកព្យាបាលនៅទូទាំងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថាតំបន់ដែល.រ.ង.គ្រោះ.ធ្ង.ន់.ធ្ងរ.ជាងគេបំផុត ដោយសារតែជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌាគឺរដ្ឋមហារ៉ាស្ត្រា(Maharashtra)ស្ថិតនៅភាគខាងលិចដែល​មានករណីឆ្លងសរុបជាង ៥០,០០០ករណី និងបន្ទាប់មកទៀតគឺទីក្រុងម៉ុមបៃ​ស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានករណីឆ្លងសរុបជាង ៣០,០០០ករណី។ ថ្ងៃចន្ទនេះគឺជាថ្ងៃទី៦២ហើយ ដែលប្រទេសឥណ្ឌាបិទប្រទេស​ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ខណៈវានឹងត្រូវអូសបន្លាយដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕

Related posts

Leave a Comment