រលាយហើយយ៉ាងៗនេះ! មន្ត្រីឧទ្យានុរក្សចុះល្បាតស្រាប់តែប្រទះឃើញក្បាល់សត្វខ្ទីង០១ក្បាលអាយុប្រមាណ០៥ឆ្នាំ ត្រូវបានគេលួចសម្លាប់នៅសល់តែក្បាល…

មន្ទីរបរិស្ថានខេត្ដព្រះវិហារចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា.មន្ត្រីឧទ្យានុរក្ស បានចុះល្បាតនិងសិក្សាស្រាវជ្រាវអំពីវត្តមានសត្វព្រៃ នៅចំណុចព្រៃជាំព្រលាន ស្ថិតនៅភូមិរបុញ.ឃុំមរកត.ស្រុកជាំក្សាន្ត.ខេត្តព្រះវិហា។

ដោយជាអកុសល ក្រុមការងារបានប្រទះឃើញក្បាល់សត្វខ្ទីង០១ក្បាលអាយុប្រមាណ០៥ឆ្នាំ បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន។ បច្ចុប្បន្នមន្ទីរបរិស្ថានខេត្ដព្រះវិហារ បាននិងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់។

ដោយឡែក នៅដែនជម្រកសត្វព្រៃ.ព្រៃឡង់។មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីគម្រោងព្រៃឡង់បៃតង និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន០៤គ្រឿង ដើម្បីថតវត្តមានសត្វព្រៃ នៅតំបន់ត្រពាំងម៉ឺនពេជ្រ ស្ថិតក្នុងភូមិសាស្ត្រភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

Related posts

Leave a Comment