សមត្ថកិច្ចផ្ដល់ឱកាសអោយហើយ លើកក្រោយកុំចឹងទៀត…

ទីបំផុតលោក ម៉ៅ​ ច័ន្ទមធុរឹទ្ធ​ ស្នងការខេត្តកំពត​ បានយោគយល់​ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ដល់ឱកាសអោយកែខ្លួន​ ករណីក្មេងចូល​លួចទុរេន​ ត្រូវម្ចាស់ចំការប្ដឹងទា១០០០$។ ឃ្លានខ្លាំងពេកអត់លុយទិញ​ ក្មេង​ប្រុស​ ២-៣​ នាក់​ ដាច់​ចិត្ត​លួច​បេះទុរេនក្នុងចំការរបស់​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់​ត្រាច​ ខេត្ត​ កំពត​ ត្រូវ​ម្ចាស់​ចំការ​តាមចាប់បាន​ប្រគល់អោយ​សមត្ថកិច្ច​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​

នេះ​ ដោយម្ចាស់​ទាមទារ​សំណង​ ១០០០​ ដុល្លារ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឃេីញ​ក្មេង​ប្រុស​ទាំងនោះ​ក្រីក្រ​ ហេីយទេីបតែលួចបេះ​ ១ផ្លែ​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានអោយ​សមត្ថកិច្ច​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ កំពង់​ត្រាច​ ធ្វើ​ការអប់រំ​ និង​ អោយ​ឪពុកម្ដាយ​មកធ្វើ​លិខិត​ធានា​យកទៅផ្ទះវិញ​ ។

សូមបញ្ជាក់ផងដែរថា រឿងលម្អិតគឺដូច្នេះ ​ថ្ងៃទី​២៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែ​ឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ចម្ការ​ទុរេន​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភ្នំ​វ​ល្លិ៍ ជាប់​ព្រំប្រទល់​រវាង​ខេត្ត​កែប​ និង​ខេត្ត​កំពត​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ខាងលើ

ក្មេង​ជំទង់​បីនាក់​រួមមាន ​៖ ទី​១-​ឈ្មោះ ល ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ,២-​ឈ្មោះ ស ឯ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​ជា​សិស្ស និង​ទី​៣-​ឈ្មោះ ស ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​ជា​សិស្ស អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល

ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​ទៅ​ស៊ី​ឈ្នួល​បេះ​ម្រេច​ឲ្យ​គេ​នៅ​ភូមិសាស្ត្រ​កើតហេតុ។ លុះ​បន្តិចក្រោយមក​ ក្មេងប្រុស​ទាំងបី​នាក់ បាន​ជិះ​ម៉ូតូ​បំណង​ទៅ​ចាក់​សាំង ហើយក៏​ឃើញ​ផ្លែ​ទុរេន​ក្នុង​ចម្ការ​គេ​ក្បែរ​នោះ

ក៏​ចូល​ទៅ​លួច​បេះ​១​ផ្លែ​ បំណង​ហែក​ចែកគ្នា​ហូប ស្រាប់តែ​ម្ចាស់​គេ​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏​ស្រែក​ឆោឡោ​តែម្ដង​។​ យោងតាមសមត្ថកិច្ចបានបន្តថា ខណៈដែរក្មេងៗទាំងនោះកំពុងតែលួចបេះផ្លែធុរេនបានមួយផ្លែហើយ ក្មេងៗទាំងបីនាក់ក៏ជិះម៉ូតូឌុបគ្នាបម្រុងគេងខ្លួន

តែអ្នកយាមនៅចំការនោះឃើញ ក៏ផ្អើលឆឡោហើយ នាំគ្នាដេញចាប់តាមរហូតដល់ផ្ទះក្មេងៗទាំងបី ដែលរស់នៅភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ហើយចាប់បញ្ចូនឲ្យសមត្ថកិច្ចចាត់ការ ហើយទារ​សំណង​ផ្លែ​ទុរេន​មួយ​ផ្លែ គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១​ពាន់​ដុល្លារ ស្មើនឹង ៤,០០០,០០០​រៀល។

Related posts

Leave a Comment