សុំកោតសរសើរទឹកចិត្តដ៏ល្អប្រពៃមួយនេះ ! អ្នកស្រី ទ្រី ដាណា បានជួយសម្រេចបំណង លោកគ្រូ បង្រៀនម្នាក់ ដែលគាត់ឆ្លៀតពេលពីធ្វើការសំណង់មកបង្រៀនក្មេងៗក្នុងភូមិ…

ហ្វេសប៊ុក ៖ នៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ បណ្ណាល័យមួយនេះ បង្កើតឡើងដោយក្ដីស្រលាញ់ គ្រូជាមេជាង សិស្សជាកូនជាង ឯខ្ញុំជួយសម្ភារៈ សប្បាយចិត្តណាស់ ឃើញពួកគាត់តស៊ូ ស្រលាញ់ការសិក្សា ទោះបីមានជីវភាពខ្វះខាត។

លោកគ្រូ គាត់បង្រៀនស្ម័គ្រចិត្តទេ សិស្សដូចជាជាង ៧០នាក់ ហើយនិយាយឱ្យចំទៅ គឺដូចបង្រៀនគួរអត់យកលុយចឹង។ គាត់ឆ្លៀតពេលពីធ្វើការសំណង់មកបង្រៀនក្មេងទាំងនេះ។ ពេលកូវីដ អត់ការងារធ្វើ គាត់ឆ្លៀតសង់បណ្ណាល័យសម្រាប់ក្មេង ហើយខ្ញុំក៏ជួយឱ្យឱ្យគាត់សម្រេចបំណងតែម្ដងទៅ។

ឥឡូវក្មេងៗថា ចង់បានសៀវភៅដាក់បណ្ណាល័យទុកអាន ចាំសង់ហើយ ទិញដាក់ឱ្យគាត់។ ប្អូនៗត្រូវខំរៀន អនាគតជីវិតនឹងបានប្រសើរ ឱ្យតែមានការតស៊ូ ខ្ញុំស្រលាញ់អ្នកតស៊ូណាស់ ៕

Related posts

Leave a Comment