លោក ផែង វណ្ណៈ សូមទោសជាសាធារណ ចំពោះការប្រើពាក្យមិនសមរម្យ ថា “កាកមនុស្ស មនុស្សសំរាម ពាក្យនេះពិតជាធ្ងន់ធ្ងរមែន ” តែលោកនៅតែមិន…(មានវីដេអូ)

កាលពីយប់ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២០ លោកផែង វណ្ណៈ ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន កាលពីយប់នេះ លោកក៏បានលើកយករឿងប្អូនស្រីសុខា ដែលជាតារា Tiktok កំពុងទទួលប្រជាប្រិយភាព និងការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ដែលលោក អុឹម ជីវ៉ា ជ្រើសរើសយកមកធ្វើជាតួសម្តែង ក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំជាកំប្លែង ដែលត្រៀមនិងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។

លោកផែង វណ្ណៈ ដែលពុកម៉ែគាំទ្រនោះ ក៏បានឡាយវិដេអូនិយាយ ពាក់ព័ន្ធនឹងប្អូនសុខា ។ លោកបាននិយាយថា “នៅពេលដែលមើលច្រើន គេស្គាល់ច្រើន​ ទាញឲ្យមកសម្តែង ផ្សាយពាណិជ្ជកម្ម ជាដើម។ លោកបានបន្តទៀតថា​ “អ្នកទាំងនោះមានចេញទីសាលាសិល្បៈអត់ ពួកនឹងដែលយកអ្នកដែលគេចេញពីសាលាសិល្បៈយកមកសម្តែងអត់ អត់មានទេ? គេដើររើសមនុស្សសំរាម ឲ្យយកមកធ្វើជាអ្នកសិល្បៈ ( លោកប្រើពាក្យថាមនុស្សសំរាម) សួរថា ហេតុអីបានជាបងប្អូនខ្មែរមិនគាំទ្រសិល្បៈ? សួរថា ហេតុអី មនុស្សសំរាមមកសំដែង ពីណាគេមើល ។ លោកបានសង្កត់ធ្ងន់ថា​ យកមនុស្សជេរ ប៉ោឡែនៅក្នុងកម្មវិធី TikTok មួយ យកមកអោយសម្ដែង អាណាគេមើល រួចហើយបងប្អូនយើងប្រជាជនខ្មែរ លែងគាំទ្រសិល្បៈអស់ហើយ ចុះបើយើងទៅយកមនុស្សសំរាម មកសំដែងអ្នកណាគេមើល។ យើងត្រូវជ្រើសរើសមនុស្សដែលមានទេពកោសល្យ មានការរៀនសូត្រចេញពីសាលាសិល្បៈ បណ្តុះបណ្តាលឲ្យយកមកសម្តែង អាហ្នឹងបាន បាន លើកលែងតែអ្នកកំប្លែងអី ដែលមានដុងពីកំណើត ពីអីមក អាហ្នឹងយើងជ្រើសរើសអ្នកកំប្លែងទៅវាអត់អីទេ ដែលគេហៅថា មាននិស្ស័យ មានដុងពីកំណើត តែអានេះ គឺយកមកដែលគេហៅថា មនុស្សសំរាម បង្កើតតែ TikTok ជេរគ្នាពេញ TikTok ចឹងទៅ ហើយឲ្យយកមកសម្តែងសិល្បៈ សួរថាជួយអី? មនុស្សសមត្ថភាពធន់នឹង ពេលដែលក្លាយទៅជាអ្នកសិល្បៈ តើវាអាចលើកតដំកើនសិល្បៈទៅជាអីបាន? ចម្លើយគឺ គ្មានអីក្រៅពីទាញតម្លៃសិល្បៈឲ្យវាធ្លាក់ចុះនោះទេ។

ជាចុងក្រោយ លោកផែង វណ្ណៈ ថា ចង់ឲ្យសិល្បៈមានតំលៃ ទាល់តែមនុស្សដែលមានតំលៃដែរ បើយើងសំរាមមនុស្សយកមកឲ្យសំដែង គេក៏មិនមើលដែរ។ បើជ្រើសយកមក បើកំប្លែងឲ្យកំប្លែងទៅ ឲ្យគេសើចទៅមិនថា អានេះចេះតែជេរ នៅក្នុង TikTok រួចហើយយកមកឲ្យធ្វើជាអ្នកសំដែង និយាយទៅថាឯងឈ្លោះជាអ្នកសិល្បៈទៀតហើយ។

ដោយឡែកកាលពីយប់ម្សិលមិញនេះ លោក ផែង វណ្ណៈ បានធ្វើការឡាយវិដេអូថា​”ថ្ងៃនេះសូមធ្វើការឆាចោលនូវព័ត៏មានសង្គមមួយ ជាមួយនិងក្មេងពាល អ៊ឹម ជីវ៉ា ដែលគាត់ជេរប្រមាថខ្ញុំ វា យប្រហារខ្ញុំ គ្រប់បែបយ៉ាង ខ្ញុំជាអ្នកពិភពគុណមួយដែល ឲ្យក្មេងជេរ ឲ្យក្មេងប្រមាថមិចបាន មានមតិច្រើនណាស់បានសុំឲ្យខ្ញុំកុំតបត ដោយសារតែវាគ្មានតំលៃ ហើយវាខូចកេរ្តិ៍យសរបស់យើង​ ដែលមនុស្សដែលមានកិត្តិយស នៅក្នុងសង្គម ដែលមហាជនទទួលស្គាល់ និងគាំទ្រ ក៏ប៉ុន្តែ ក្មេងពាលអ៊ឹម ជីវ៉ានេះ មានរឹកពារក្រអឹតក្រទម ហើយបានយកឈ្មោះថ្នាក់ដឹកនាំ ជាម្តាយធម៏ ជាបងធម៏ យកមកគំរាមគំហែងខ្ញុំ ទើបធ្វើឲ្យខ្ញុំឆ្លើយតប ដើម្បីជាសារមួយផ្តាំអាពាលអ៊ឹម ជីវា៉ កុំឲ្យយកឈ្មោះម្តាយធម៏ ជាបងធម៏ ដែលស្ថិតនៅក្នុងជួរថ្នាក់ដឹកនាំមកលុកលាន់ ពីព្រោះ ខ្ញុំសុទ្ធតែស្គាល់ទាំងអស់ មនុស្សដែលក្មេងពាលអ៊ឹម ជីវ៉ានេះបានលើកមក គឺសុទ្ធតែជាដែលខ្ញុំគោរព ហើយពួកគាត់មិនបានទៅបណ្តុះបណ្តាល ឬ អប់រំអាក្មេងពាលអ៊ឹម ជីវ៉ា ឲ្យមក ដៀលខ្ញុំ និងជេរប្រមាថខ្ញុំនោះទេ”។

លោកបានបន្តទៀតថា “លោកមិនដែលពាក់ព័ន្ធអ្វីជាលោកអ៊ឹម ជីវ៉ានោះទេ កាលពីយប់ថ្ងៃទី២៣ លោកបាននិយាយពីតារា TikTok ម្នាក់ដែលត្រូវបានគេយកចូលក្នុងវិស័យសិល្បៈ ហេតុអ្វីបានជាខ្ញុំត្រូវទប់ស្កាត់ ? ហេតុអ្វីបានជាខ្ញុំត្រូវលើកយករឿងហ្នឹងមកនិយាយ? ទី១. សំលេងមហាជន បានឆាតមកខ្ញុំច្រើន ឲ្យខ្ញុំលើកយករឿងហ្នឹងមកនិយាយ ដើ​ម្បីធ្វើយ៉ាងទប់ស្កាត់កុំឲ្យ យកធនធានមនុស្សចឹង យកមកសម្តែង យកមនុស្សឆ្កួត មនុស្សចេះតែជេរប្រមាថ ចេះតែប្រើពាក្យមិនសមរម្យ ដែលគ្មានគុណប្រយោជន៍នៅក្នុង សង្គមបន្តិចសោះយកមកសម្តែងនៅក្នុងវិស័យសិល្បៈ យើងចង់ឲ្យក្រុមអ្នកសិល្បៈ ឬក៏ សមាគម គាត់ជ្រើសរើស សិស្ស ដែលរៀននៅសាលាសិល្បៈ យកមកបណ្តុះបណ្តាលបន្ថែម យកមកសម្តែង យើងមិនត្រូវការធនធានមនុស្ស ដែលចេះតែជេរប្រមាថ យកមកសម្តែងទេ ។ ចំពោះគំនិតរបស់ខ្ញុំ ខ្ញុំអត់មានអីត្រូវទៅច្រណែនគេទេ គំំនិតខ្ញុំគ្មានទៅចង់ឈ្លោះទាស់ទែងអី ជាក្មេងដែលមិនទាន់ជ្រុះបាលីពីក្បាលទេ ពីព្រោះខ្ញុំមិនចង់ឲ្យសិល្បៈខ្មែរ បាត់បង់ មិនចង់ឲ្យសិល្បៈខ្មែរអាប់អោន នៅពេលដែលសិល្បៈគឺជាការសម្តែងមួយ ដើម្បីឲ្យមនុស្សរាប់លាននាក់មើល បើយើងយកមនុស្សឆ្កួតសម្តែង បានន័យថាអ្នកមើលត្រូវឆ្កួតតាមទាំងអស់ អញ្ចឹងតើយើងត្រូវលើកទឹកចិត្តឲ្យយកមនុស្សឆ្កួត យកសម្តែងឬ យ៉ាងមិច នេះគឺជាបញ្ហា។

លោកបានបន្ថែមទៀតថា “យប់មិញខ្ញុំបាននិយាយលើស ចំណុចមួយ គឺខ្ញុំប្រើពាក្យប្រមាថ កាកមនុស្ស ឬ សំរាម នេះជាពាក្យធ្ងន់ ខ្ញុំសូមទោសនូវពាក្យដែលខ្ញុំប្រើជ្រុលជ្រួសនេះ សូមទោសទៅដល់បងប្អូន នៅក្នុងបណ្តាញសង្គមទាំងអស់ ប៉ុន្តែខ្ញុំនៅតែប្រកាន់ជំហរ មិនគាំទ្រការយកមនុស្ស ឆ្កួតយកមកឲ្យសម្តែងទេ កាលណាយើងជ្រើសរើសយកមនុស្សឆ្កួត អាអ្នករើសក៏វាឆ្កួត អ្នកសម្តែងហ្នឹងក៏វាឆ្កួត អញ្ចឹងយើងនេះ នាំគ្នាវាត្រូវឆ្កួតតាមបាទ យើងត្រូវឆ្កួតតាម យើងចង់កឲ្យសិល្បៈយើងគង់វង្ស យើងចង់ឲ្យសិល្បៈយើងថ្លៃថ្នូរ យើងត្រូវជ្រើសរើសធនធានដែលមាន ទេពកោសល្យ ដែលមានសមត្ថភាព ដែលមានការចូលសាលាត្រឹមត្រូវ មិនអត់ទេអ្នកដែលគេមិនចូលសាលា ដូចជា តារាកំប្លែងជាច្រើន គាត់មានទេពកោសល្យពីកំណើត អាហ្នឹងគេគាំទ្រហើយ​ ទោះបីគាត់មានទេពកោសល្យ យ៉ាងណា ក៏គាត់មានការបណ្តុះបណ្តាល ជំនាញថែម ពីរាមច្បងចាស់ៗដែរ។ មែនយើងគ្រាន់តែឃើញមនុស្សឆ្កួតជេរល្បី នាំគ្នារើសយកមកឲ្យសម្តែង “។

Related posts

Leave a Comment