ខេត្តឧត្តរមានជ័យ ៖ ប្រិយមិត្តជាទីមេត្រីដូចដែលបងប្អូនបានដឹងហើយថានៅក្នុងប្រទេសកម្ពុជាយើងមានព្រះសង្ឃមួយក្រុមបានមានការលះបង់យ៉ាងធំធេងខ្លាំងណាស់នៅក្នុងការ ការពារព្រៃឈើគឺ សហគមន៍សង្ឃរុក្ខវន័ ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គដែលមានព្រះនាមថា Prum Bunrit ដោយព្រះអង្គបានធ្វើការលើកឡើងថា ៖ សូមឈប់សម្លា ប់សត្វដែលជិតផុតពូជទៀតទៅអាត្មារសូមអង្វរ។
ហេតុតែពួកយើងចង់អោយសត្វទន្សោងមួយក្បាលនេះមានជីវិតយើងខំតាមថែររក្សាទាំងភ្លៀងពេញមួយថ្ងៃមួយយប់ដើម្បីរង់ចាំពេទ្យមកជួយសង្គ្រោះតែគួរអោយសោកស្តាយទន្សោងមួយក្បាល១នេះត្រូវបាត់បង់ជីវិតគួរអោយអាសូរ។សូមឈប់សម្លា ប់សត្វព្រៃទៅទៅ អាត្មារសូមអង្វរ។២៤.០៥.២០ ដែនដីព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ៕