រកឃើញថ្មីទៀតហើយ! ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់១១នាក់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

(ប៉េកាំង)៖ ចិនបានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន ១១ករណីថ្មីទៀត កាលពីពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ បើធៀបទៅនឹងកាលពីថ្ងៃសៅរ៍ ដែលមាន ០៣ករណីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសចេញផ្សាយនៅថ្ងៃចន្ទនេះ គណៈកម្មការជាតិសុខាភិបាលចិន ករណីឆ្លងថ្មីខាងលើទាំងអស់សុទ្ធតែជាករណីនាំចូលពីបរទេស ដោយក្នុងនោះមាន ១០ករណីត្រូវបានរកឃើញនៅក្នុងតំបន់ស្វយ័ត អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia) និងមួយករណីនៅខេត្ត ស៊ីឈួន (Sichuan)។

គណៈកម្មការខាងលើក៏បានរាយការណ៍ពីអ្នកឆ្លង COVID-19 មិនចេញរោគសញ្ញា ៤០ករណីថ្មីផងដែរ បើធៀបទៅនឹងពីថ្ងៃសៅរ៍ដែលមាន ៣៦ករណី។ គិតមកទល់នឹងពេលនេះ ចិនមានអ្នកឆ្លង COVID-19 ៨២,៩៨៥នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៧៨,២៦៨នាក់ (០៧នាក់ទើបចេញពីមន្ទីរពេទ្យ)៕ ប្រភព៖ Fresh News

Related posts

Leave a Comment